|
សិប្បករនៅក្បែផ្កាអង្គាសីល |
(VOVworld)-ក្រោយរយៈពេល១២ថ្ងៃបើកទ្វារនាយប់ថ្ងៃទី១៤កុម្ភៈ ពិធីបុណ្យ ផ្កា និទាឃរដូវឆ្នាំវកអដ្ឋស័ក២០១៦នៅសួនឧទ្យាន Tao Dan ខ័ណ្ឌទី១បាន បិទបញ្ចប់។ យោងតាមគណៈចាត់តាំង ពិធីបុណ្យផ្កាឆ្នាំនេះ គឹទាក់ទាញការ ចូលរួមរបស់ភ្ញៀវ
ទេសចរជាង៧សែននាក់មកទស្សនា។លោកLe Cong Phuong នាយកក្រុមហ៊ុន
សួនឧទ្យានទីក្រុងហូជីមិញនិងជាអនុប្រធានគណៈ ចាត់តាំងពិធីបុណ្យផ្កានិទាឃ
រដូវទីក្រុងហូជីមិញបានឲ្យដឹងថា៖
“ផ្កាជាច្រើនបានតាំងបង្ហាញនៅក្នុងពិធីបុណ្យផ្កាឆ្នាំនេះហើយមានវណ្ណកម្មថ្មីជាច្រើន
របស់សិប្បករដែលនាំមកតាំងបង្ហាញសម្រាប់ប្រគួតប្រជែងដោយ បង្កប់អត្ថន័យ
អំណរប្រទេសជាតិផ្លាស់ប្តូរថ្មី។ ចំនួនភ្ញៀវទេសចរក៏មានការ កើនឡើងបើប្រៀបនឹង
ពិធីបុណ្យផ្កាឆ្នាំទៅមិញ”។
ក្នុងពិធីបិទ គណៈចាត់តាំងបានប្រគល់ពានរង្វាន់សម្រាប់វត្ថុជាផ្កា ចំនួន
៣៣២ផងដែរ៕