ពិធីបុណ្យផ្កាម៉ាកខៃនៅខ្ពង់រាបថ្ម Dong Van
(VOVWORLD) - នាយប់ថ្ងៃទី២១ ខែកុម្ភៈ នៅស្រុក Meo Vac ខេត្ត Ha Giang បានប្រព្រឹត្ត ទៅពិធីបុណ្យផ្កាម៉ាកខៃឆ្នាំ២០១៩ ដោយមានការចូលរួមរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
មកដល់ពិធីបុណ្យឆ្នាំនេះ ភ្ញៀវទេសចរបាន គយគន់ទេសភាពដ៏រ៉ូម៉ុងទិកនៅចម្ការផ្កាម៉ាកខៃនៅភូមិ Thao Chu Lung ឃុំ Ta Lung ស្រុក Meo Vac ព្រមទាំងបានសម្របខ្លួនទៅក្នុងបរិយាកាសដ៏សប្បាយរីក រាយ ដោយមានសកម្មភាពនិងល្បែងកំសាន្តប្រជាប្រិយជាច្រើនទៀតផង។
ពិធីបុណ្យផ្កាម៉ាកខៃឆ្នាំ២០១៩ជាកាលានុវត្តភាពដើម្បីអោយស្រុក Meo Vac ផ្សព្វផ្សាយនិងពង្រីកសក្ដានុភាព ឧត្តមភាពលើវិស័យទេសចរណ៍ ក៏ដូចជា ឧទ្ទេសនាមអំពីលក្ខណៈស្រស់ស្អាតនៃទឹកដី មនុស្ស និងវប្បធម៌របស់សហគមន៍ ជនជាតិភាគតិចនៅទីនេះ ទៀតផង៕