ពិធីបុណ្យព្រះសពរបស់ព្រះអង្គម្ចាស់ហ្វីលីពនឹងត្រូវប្រារព្វធ្វើឡើងនៅថ្ងៃទី១៨ខែមេសា ដោយមានការកំណត់ចំនួនអ្នកចូលរួម

(VOVWORLD) - វិមាន Buckingham បានសង្កត់ធ្ងន់ថាពិធីបុណ្យព្រះសពនឹងត្រូវធ្វើឡើងស្របតាមវិធានការណ៍បង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ហើយចំណុចនេះ មានន័យថាសមាជិកនៃរាជវង្សានុវង្ស រួមមាន ព្រះមហាក្សត្រីក៏នឹងត្រូវពាក់ម៉ាស់ការពារផងដែរ។

នាថ្ងៃទី ១៧  ខែមេសា នៅព្រះបរមរាជវាំង Buckingham បានជូនដំណឹងថាពិធីបុណ្យព្រះសពរបស់ព្រះអង្គម្ចាស់ភីលីពដែលជាព្រះស្វាមីរបស់ព្រះមហាក្សត្រីអង់គ្លេស Elizabeth ទី ២ នឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៧ ខែមេសានៅវិហារ St George ក្នុងវិមាន Windsor ។

ចំនួនអ្នកចូលរួមពិធីបុណ្យសពនេះនឹងត្រូវបានកំណត់ត្រឹមតែ៣០នាក់ប៉ុណ្ណោះ។ វិមាន Buckingham បានសង្កត់ធ្ងន់ថាពិធីបុណ្យសពនឹងត្រូវធ្វើឡើងស្របតាមវិធានការណ៍បង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ហើយចំណុចនេះ មានន័យថាសមាជិកនៃរាជវង្សានុវង្ស រួមមាន ព្រះមហាក្សត្រីក៏នឹងត្រូវពាក់ម៉ាស់ការពារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ