ពិធីបុណ្យលើពពក Sa Pa ឆ្នាំ២០១៣ បានទាក់ទាញភ្ញៀវទេសចរណ៍៣៣ពាន់នាក់

ពិធីបុណ្យលើពពក Sa Pa ឆ្នាំ២០១៣ បានទាក់ទាញភ្ញៀវទេសចរណ៍៣៣ពាន់នាក់ - ảnh 1
ការប្រឡងខែនខ្លុយ H’Mong និងសម្លៀកបំពាក់បណ្ដាជនជាតិស្រុក Sa Pa (sapalaocai.com)


        VOV-សប្ដាហ៍ទេសចរណ៍ពិធីបុណ្យលើពពក Sa Pa ឆ្នាំ២០១៣បានបញ្ចប់​ជាមួយសកម្មភាពវប្បធម៍ដំបន់វិសេសជាច្រើន ទាក់ទាញភ្ញៀវទេសចរណ៍ជាង​៣៣ពាន់នាក់មកទស្សនានិងបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អយ៉ាងជ្រាលជ្រៅ​ក្នុងដួងចិត្តភ្ញៀវទេសចរណ៍។ ឆ្នាំនេះភ្ញៀវទេសចរណ៍មកនឹង Sa Pa ច្រើនជាងឆ្នាំ​មុនដោយសារការសំរាកថ្ងៃបុណ្យទី៣០មេសានិងទី១ឧសភាបានអូសបន្លាយយូ។ សប្ដាហ៍ទេសចរណ៍ពិធីបុណ្យលើពពក Sa Pa ឆ្នាំ២០១៣បានប្រព្រឹត្តទៅចាប់​ពី​ថ្ងៃ​ទី២៦មេសាដល់ថ្ងៃទី៥ឧសភាជាមួយបណ្ដាសកម្មភាពវប្បធម៍ដំបន់ពិសេសដូច​ជា ទិវាបុណ្យវប្បធម៍ប្រជាប្រិយ Sa Pa ការប្រឡងខែនខ្លុយ H’Mong និងសម្លៀក​បំពាក់
បណ្ដាជនជាតិស្រុក Sa Pa ជាដើម។ ក្នុងចំណោមភ្ញៀវទេសចរណ៍ចំនួន​៣៣​ពាន់
នាក់មកទស្សនាសប្ដាហ៍ពិធីបុណ្យលើពពក Sa Pa ឆ្នាំ២០១៣ បានមាន​ភ្ញៀវ
ទេសចរណ៍អន្តរជាតិជាង១ពាន់៥រយនាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ