ពិធីបុណ្យវិថីសៀវភៅបុណ្យតេតឆ្នាំមមែសប្តស័ក៖ចំណុចវប្បធម៍របស់ប្រជាជនទីក្រុងហូជីមិញ
|
ពិធីបុណ្យវិថីសៀវភៅបុណ្យតេតឆ្នាំមមែសប្តស័ក៖ចំណុចវប្បធម៍របស់ប្រជាជនទីក្រុងហូជីមិញ (VOV) |
Vovworld-ដោយប្រធានបទ អត្តសញ្ញាណវៀតណាម ពិធីបុណ្យវិថីសៀវភៅ
បុណ្យតេតឆ្នាំមមែសប្តស័ករបស់ទីក្រុងហូជីមិញបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦
ដល់២២កុម្ភៈ។ ដើម្បីឆ្ពោះទៅខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងទាំងស្រុង
ឯកភាពប្រទេសជាតិ វិថីសៀវភៅឆ្នាំនេះបានសង្កត់ធ្ងន់ទៅលើប្រធានបទចំនួន៤
គឺ របត់ប្រវត្តិសាស្ត្រ-Sai Gon-ទីក្រុងហូជីមិញ មោទនភាព-មនុស្សទីក្រុងមានឈ្មោះ
លោកអ៊ំហូ កោះសមុទ្រពិសិដ្ឋនិងទីក្រុងសមាហរណកម្ម។ លោក Le Thai Hy
នាយកមន្ទីព័ត៌មាន-ផ្សព្វផ្សាយទីក្រុងហូជីមិញបានឲ្យដឹងថា៖
“យើងខ្ញុំបាននាំមកឲ្យប្រជាជនទីក្រុងមណ្ឌលសៀវភៅពិសេសចំនួន៣។ មុន
បង្អស់គឺសៀវភៅអំពីកុមារ។ ទី២គឺសៀវភៅល្អនិងសៀវភៅថ្លៃថ្លា។ មណ្ឌលមួយ
ទៀតគឺមណ្ឌលសៀវភៅអេលិចត្រូនិកនិងសៀវភៅសំរាប់ជនពិការភ្នែក៕”