ពិធីបុណ្យវិហារ Tran Thuong និងពិធីបុណ្យវិហារ Tran បានបើកយ៉ាងឱឡារិក
|
រូបថត៖ vietnamnet.vn |
(VOVworld)-នាយប់ថ្ងៃទី១០កុម្ភៈ (ពោលគឺថ្ងៃទី១៤កើតខែមិគសិរឆ្នាំរកានព្វស័ក)
ខេត្ត Ha Nam បានរៀបចំពិធីទទួលប័ណ្ណលើកដំកើងជាបេតិកភ័ណ្ឌវប្បធម៌អរូបិជាតិ
និងបើកពិធីបុណ្យវិហារ Tran Thuong ។ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc
Thinh រួមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នមជ្ឈឹម ថ្នាក់ដឹកនាំខេត្ត Ha Nam រួមទាំង
ប្រជាជនច្រើនកុះករនិងភ្ញៀវទេសចរមកពីគ្រប់ទិសទីបានចូលរួមក្នុងពិធីបុណ្យនេះ។
ហើយក្នុងយប់ថ្ងៃដដែល នៅមណ្ឌលកេរិ៍ដំណែលវិហារ Tran នៅឃុំ Loc Vuong ទីក្រុង
Nam Dinh ខេត្ត Nam Dinh ក៏បានបើកពិធីបុណ្យវិហារ Tran ឆ្នាំ ២០១៧ ផងដែរ។
តំណាងថ្នាក់ដឹកនាំបក្ស រដ្ឋនិងរដ្ឋអំណាចតំបន់រួមទាំងកូនចៅត្រកូល Tran បានគោរព
អុជធូប រំលឹកវិញ្ញាណក្ខ័ន្ធដល់បុព្វបុរស។លោកស្រី Nguyen Thi Xuan Thu ភ្ញៀវទេសចរ
មួយនាក់មកពីខេត្ត Ninh Binh បានចែករំលែកថា៖
“យើងខ្ញុំទៅវត្តគឺដើម្បីបួងសួងសូមឲ្យគ្រួសារជួបតែសេចក្តីសុខចម្រុងចម្រើន
រដូវអំណោយផលនិងកូនចៅរៀនសូត្រពូកែ។ ពិធីបុណ្យនេះជាពិធីបុណ្យវប្បធម៌
ប្រពៃណីដ៏ថ្លៃថ្លាដើម្បីជំនាន់កូនចៅក្រោយៗរៀនសូត្រតាមប្រពៃណីរក្សាមាតុប្រ
ទេសរបស់វិរៈជនពីជំនាន់មុនៗ”៕