ពិធីបុណ្យអកអំបុកត្រូវបានទទួលស្គាល់ជាបេក្តិភ័ន្ធអរូបីយវត្ថុជាតិ


ពិធីបុណ្យអកអំបុកត្រូវបានទទួលស្គាល់ជាបេក្តិភ័ន្ធអរូបីយវត្ថុជាតិ - ảnh 1
ពិធីបុណ្យអកអំបុកត្រូវបានទទួលស្គាល់ជាបេក្តិភ័ន្ធអរូបីយវត្ថុជាតិ (Image: VNA)

(VOVworld) – នាយប់ថ្ងៃទី ៦ វិច្ឆិកា ពិធីទទួលស្គាល់បុណ្យអកអំបុករបស់ជនរួមជាតិ
ខ្មែរជាបេកតិភ័ណ្ឌអរូបីយវត្ថុជាតិបានប្រព្រឹត្តទៅនៅមណ្ឌលកេរ្តិ៍តំណែលប្រវត្តិសាស្ត្រ
វប្បធម៌ Ao Ba Om ខេត្ត Tra Vinh (ភាគខាងត្បូងវៀតណាម)។ ក្នុងពិធីនេះ អនុប្រធាន ក្រុមប្រឹក្សាអភិបាលមជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាមនិងជាប្រធានក្រុមប្រឹក្សា អភិបាលមជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាមនៅខេត្ត Tra Vinh ព្រះសង្ឃ Thach
Sok Xane បានឲ្យដឹងថា៖ ពិធីបុណ្យអកអំបុកជាបុណ្យមួយក្នុងចំណោមបុណ្យសំខាន់
ចំនួន ៣ របស់ជនរួមជាតិខ្មែរនៅតំបន់ខាងត្បូងរបស់វៀតណាមដែលត្រូវបានរៀបចំ
ឡើងនាថ្ងៃទី ១៥ ខែទី ១០ តាមច័ន្ទគតិ។ តាមជំនឿជឿជាក់របស់ជួនរួមជាតិខ្មែរ ពិធី បុណ្យអកអំបុកត្រូវបានរៀបចំឡើងសំដៅថ្វាយអំណរគុណព្រះច័ន្ទដែលបាននាំមក​ អាកាសធាតុអំណោយផល រដូវអំណោយផល ក្នុងឆ្នាំនេះ ហើយបួងសួងឲ្យឆ្នាំខាងមុខ អាកាសធាតុងាយប្រសួល ប្រជាជនទទួលផលល្អ។ ក្នុងពិធីបុណ្យលើកនេះ នាទី សម្តែងសិល្បៈសម្បូបែបវិសេសវិសាលជាច្រើនក៏ត្រូវបានរៀបចំឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ