ពិធីបុណ្យអុំទូកប្រពៃណីនៅខេត្ត Son La
|
ពិធីបុណ្យអុំទូកប្រពៃណីនៅខេត្ត Son La |
(VOV)_នាថ្ងៃទី៦កុម្ភះ គណៈកម្មាធិការប្រជាជនស្រុក Quynh Nhai ខេត្ត Son La
បានរៀបចំពិធីបុណ្យអុំទូក ប្រពៃណីឆ្នាំ២០១៧។ នេះជាសកម្មភាពវប្បធម៌សហគមន៍
ពិសេស និងមានអត្ថន័យច្រើន ក្នុងការងារអភិរក្ស ពង្រីកតំលៃវប្បធម៌ប្រពៃណីដ៏ល្អ
ប្រសើររបស់ប្រជាជាតិ។ ពិធីបុណ្យអុំទូកលើកនេះមានការចូលរួមរបស់ក្រុមចំនួន១៤
ដោយមានកីឡាករជាង៤០០នាក់៕