ពិធីបុណ្យអាវផាយទេសចរណ៍ហាណូយឆ្នាំ ២០២២ ទាក់ទាញអ្នកចូលរួមជាង ៣ ម៉ឺននាក់
(VOVWORLD) - នាយប់មិញ (ថ្ងៃទី ៤ ខែធ្នូ) ពិធីបុណ្យអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២ បានបិទបញ្ចប់។ ក្នុងរយៈពេល ៣ ថ្ងៃ មានអ្នកទេសចរណ៍ហាណូយ ភ្ញៀវជាតិ និងអន្តរជាតិជាង ៣ម៉ឺន នាក់បានចូលរួមពិធីបុណ្យនេះ។
ប្រគល់មេដាយអនុស្សាវរីយ៍ ដល់អ្នករចនាដែលចូលរួមក្នុងមហោស្រព។ (រូបថត៖ Tuan Duc/ TTXVN) |
មហោស្រពនេះមានកម្មវិធី និងសកម្មភាពទាក់ទាញជាច្រើនដូចជា៖ មហោស្រពតន្ត្រីអាវផាយទេសចរណ៍; ការប្រឡងសិស្ស "ច្នៃប្រឌិតរចនាអាវផាយ"; កន្លែងតាំងពិព័រណ៌ចំនួន ៥ ខ្នាតតូច និងស្តង់ចំនួន ៥០ ដែលដាក់តាំងបង្ហាញផលិតផលរបស់សិប្បករ អ្នករចនាម៉ាកអាវផាយ អាជីវកម្មទេសចរណ៍ សណ្ឋាគារ ក្រុមហ៊ុនអាកាសចរណ៍ និងគ្រឹះស្ថានស្តង់ដារសេវាកម្មទេសចរណ៍ហាណូយ - Hue - ទីក្រុងហូជីមិញ ជាដើម។
ប្រជាជន និងអ្នកទស្សនាចាប់អារម្មណ៍ជាពិសេសចំពោះការបង្ហាញ និងដង្ហែរក្បួន អាវផាយ ដោយសម្ព័ន្ធនារីទីក្រុងហាណូយ ជាមួយនឹងចំនួនអ្នកចូលរួមជិត ១ពាន់នាក់; ការបង្ហាញអាវផាយតាមដងផ្លូវ របស់ពាណិជ្ជករ ៣០០ នាក់ និងកុមារ ២០០ នាក់នៅទូទាំងប្រទេស; ការសម្តែងសិល្បៈរួមផ្សំនឹងការសម្តែងអាវផាយរបស់សិស្សជាង ១០០ នាក់ក្នុងទីក្រុង៕