ពិធីបុណ្យអាវផាយនៅទីក្រុងហូជីមិញ

(VOVWORLD) - នាព្រឹកថ្ងៃទី៤ មិនា នៅវិថីដើរថ្មើជើង Nguyen Hue ទីក្រុងហូជីមិញ ភាគ ខាងត្បូងវៀតណាម បានប្រព្រឹត្តទៅកម្មវិធីសម្ដែងអាវផាយក្រោមប្រធានបទ “ខ្ញុំស្រឡាញ់អាវផាយវៀតណាម” ដោយមានការចូលរួមរបស់កម្មាភិបាល និយោ ជិត សមាជិកសមាគមន៍នារីនិង សិស្សានុសិស្ស និស្សិតចំនួន៣០០០នាក់។ 
ពិធីបុណ្យអាវផាយនៅទីក្រុងហូជីមិញ - ảnh 1 អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Tran Vinh Tuyen បានស្លៀកពាក់អាវាយ ថ្លែងមតិក្នុងពិធីបើក (រូបថត៖ Tuoi Tre)


នាព្រឹកថ្ងៃទី៤ មិនា នៅវិថីដើរថ្មើជើង Nguyen Hue ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានប្រព្រឹត្តទៅកម្មវិធីសម្ដែងអាវផាយក្រោមប្រធានបទ “ខ្ញុំស្រឡាញ់អាវផាយវៀតណាម” ដោយមានការចូលរួមរបស់កម្មាភិបាល និយោជិត សមាជិកសមាគមន៍នារីនិង សិស្សានុសិស្ស និស្សិតចំនួន៣០០០នាក់។ នេះជាសកម្មភាពមួយ ក្នុងក្របខ័ណ្ឌពិធីបុណ្យអាវផាយទីក្រុងហូជីមិញលើកទី៥ឆ្នាំ២០១៨។

        មុននោះ នាយប់ថ្ងៃទី៣ មិនា ពិធីបុណ្យអាវផាយទីក្រុងហូជីមិញ បានប្រារព្ធឡើងក្រោមប្រធានបទ “គួរឲ្យចាប់ចិត្តអាវផាយទីក្រុងហូជីមិញ”។ លោក Bui Ta Hoang Vu នាយកមន្ទីរវប្បធម៌ទីក្រុងហូជីមិញ ប្រធានគណៈចាត់តាំងពិធីបុណ្យលើកនេះ បានឲ្យដឹងថា៖

        “ឆ្នាំ២០១៨គម្រប់រយៈពេល៥ឆ្នាំដែលពិធីបុណ្យអាវផាយត្រូវបានរៀបចំឡើងនៅទីក្រុងហូជីមិញ។ យើងខ្ញុំបានអញ្ជើញអ្នករចនាម៉ូដ ម៉ូដែល និងអ្នកផលិតអាវផាយជាច្រើនមកចូលរួមព្រឹត្តិការណ៍នេះ។ ពិសេសគឺមានការជួយជ្រោមជ្រែងរបស់បណ្ដាសាលារៀននិងស្ថាប័នក្នុងទីក្រុងទៀតផង”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ