ពិធីបុណ្យអាវផាយ របស់កុមារវៀតណាម - ឆ្ពោះទៅរកប្រភពដើម​

(VOVWORLD) - ពិធីបុណ្យ អាវផាយ របស់កុមារវៀតណាមលើកទី ១ និងវគ្គផ្តាច់ព្រ័ត្រនៃការប្រឡង “ឯកអគ្គរដ្ឋទូតអាវផាយ កុមារវៀតណាម ឆ្នាំ ២០២២” បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ៤ ខែកញ្ញា នៅទីក្រុង Viet Tri ខេត្ត Phu Tho។
ពិធីបុណ្យអាវផាយ របស់កុមារវៀតណាម - ឆ្ពោះទៅរកប្រភពដើម​ - ảnh 1តារាបង្ហាញម៉ូតកុមារ សម្រាំង Ao Dai។ (រូបថត៖ Trung Kien/TTXVN)

វគ្គផ្តាច់ព្រ័ត្រនេះមានការចូលរួមពីបេក្ខជនឆ្នើមចំនួន ៧០ នាក់ដែលមានវ័យអាយុចាប់ពី ៥-១៥ ឆ្នាំ ដែលបានសម្តែងយ៉ាងក្លៀវក្លានូវសម្រាំង Ao Dai ចំនួន៦ ក្រោមប្រធានបទ "ឆ្ពោះទៅរកប្រភពដើម"។ ក្រៅពីគំរូឆ្នើមទាំង ៧០រូប នៃកម្មវិធីប្រឡង “ឯកអគ្គរដ្ឋទូតអាវផាយ កុមារវៀតណាម” រាត្រីផ្តាច់ព្រ័ត្រក៏មានការចូលរួមពីតារាបង្ហាញម៉ូតកុមារអាជីព មកពីគ្រប់ទិសទីទូទាំងប្រទេសផងដែរ។

នៅចុងបញ្ចប់នៃកម្មវិធី គណៈកម្មាធិការរៀបចំបានប្រគល់វិញ្ញាបនបត្រ និងជូនអំណោយដល់ឯកអគ្គរដ្ឋទូតអាវផាយកុមារវៀតណាម កំពូលទាំង ២០ និងកំពូលទាំង ១០; ផ្តល់កិត្តិយសជូនឯកអគ្គរដ្ឋទូតអាវផាយ កុមារវៀតណាមចំនួន ៦រូប រួមមានកុមារ ២នាក់មកពីភាគខាងជើង ម្នាក់មកពីភូមិភាគកណ្តាល និងម្នាក់ទៀតមកពីភាគខាងត្បូង។ បេក្ខជនពីររូបគឺ Nguyen Gia Bao និង Nguyen Tri Nam Kha មកពីខេត្ត Yen Bai និង Binh Duong បានក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រឡងឯកអគ្គរដ្ឋទូតអាវផាយ កុមាររបស់វៀតណាមឆ្នាំ ២០២២៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ