ពិធីបុណ្យ Lim ឆ្នាំ២០២៣៖ ពង្រីកតម្លៃវប្បធម៌ប្រពៃណីនៃស្រុកកំណើតចម្រៀង Quan ho

(VOVWORLD) - កាលពីថ្ងៃទី ២ ខែកុម្ភៈ នៅទីរួមស្រុក Lim ស្រុក Tien Du ខេត្ត Bac Ninh បាន ប្រព្រឹត្តទៅថ្ងៃបុណ្យផ្លូវការនៃពិធីបុណ្យ Lim និទាឃរដូវឆ្នាំ២០២៣។ 

ពិធីបុណ្យ Lim ឆ្នាំ២០២៣៖ ពង្រីកតម្លៃវប្បធម៌ប្រពៃណីនៃស្រុកកំណើតចម្រៀង Quan ho - ảnh 1ភ្ញៀវទេសចរមកចូលរួមពិធីបុណ្យ Lim និទាឃរដូវឆ្នាំ ២០២៣។ (ប្រភព៖ GD&TD)

នេះជាពិធីបុណ្យ ដ៏ធំនៃខេត្ត Bac Ninh - ស្រុកកំណើតចម្រៀង Quan ho សំដៅលើកកំពស់តម្លៃ ប្រពៃណី បំផុសមោទនភាពចំពោះវប្បធម៌ដ៏យូរលង់នៃតំបន់ដីនេះ ដើម្បីផ្សព្វផ្សាយរូបភាព និងមនុស្ស Bac Ninh ដល់ភ្ញៀវទេសចរក្នុងស្រុកនិងបរទេស។ ព្រះតេជគុណ Thich Duc Thien អនុប្រធានសមាគមព្រះពុទ្ធសាសនាវៀតណាម មានពុទ្ធដីកាថា៖ “ពិធីបុណ្យ Lim បច្ចុប្បន្ននេះកាន់តែមានអត្ថន័យ និងមានតម្លៃ នៅពេលដែល ចម្រៀង Quan ho ត្រូវបានទទួលស្គាល់ថាជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ តាមរយៈពិធីបុណ្យ Lim នេះ យើងលើកតម្កើងតម្លៃប្រពៃណីរបស់ជីដូនជីតា ក៏ដូចជា អភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ប្រជាជាតិ ព្រមទាំងបង្ហាញពីការទទួល ខុសត្រូវចំពោះបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិផងដែរ”។

ចូលរួមក្នុងពិធីបុណ្យ Lim និទាឃរដូវឆ្នាំ២០២៣ ប្រជាជន និងភ្ញៀវទេសចរ មានឱកាសស្តាប់ការសំដែងច្រៀង Quan Ho ការច្រៀងឆ្លើយឆ្លងគ្នាយ៉ាងផ្អែមល្ហែម រួមជាមួយនឹងសកម្មភាពវប្បធម៌ ធ្វើម្ហូប និងលេងកម្សាន្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ