ពិធីបិទជំនួបមិត្តភាពយុវជនវៀតណាម - កម្ពុជាឆ្នាំ ២០១៧
(VOVWORLD) -នាយប់ថ្ងៃទី ១១ កញ្ញា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តិទៅពិធីបិទជំនួបមិត្តភាពយុវជនវៀតណាម - កម្ពុជាឆ្នាំ ២០១៧។
ពិធីបិទជំនួបមិត្តភាពយុវជនវៀតណាម - កម្ពុជាឆ្នាំ ២០១៧ |
នាយប់ថ្ងៃទី ១១ កញ្ញា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តិទៅពិធីបិទជំនួបមិត្តភាពយុវជនវៀតណាម - កម្ពុជាឆ្នាំ ២០១៧។ ជំនួបនេះគឺជាសកម្មភាពអបអរសាទរពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០១៧) ក្នុងពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ កញ្ញា គណៈប្រតិភូជាន់ខ្ពស់យុវជនវៀតណាម - កម្ពុជា មានសកម្មភាពយ៉ាងផុលផុស សំបូរបែបជាច្រើន នៅខេត្ត Binh Duong និងទីក្រុងហូជីមិញដូចជា៖ កិច្ចចរចាជាន់ខ្ពស់របស់សម្ព័ន្ធយុវជនវៀតណាម - កម្ពុជា ជំនួបប្រាស្រ័យវប្បធម៌ សិល្បៈ ទស្សនារមណីយដ្ឋានប្រវត្តិសាស្រ្តដ៏ល្បីល្បាញមួយចំនួន។ ជំនួបមិត្តភាពយុវជនវៀតណាម - កម្ពុជាឆ្នាំ ២០១៧ គឺជាឱកាសបន្តរឹតបន្តឹងទំនាក់ទំនងជាភាតរៈពិសេស ហើយជំរុញសកម្មភាពសហប្រតិបត្តិការយុវជនក្នុងពេលខាងមុខរវាងសម្ព័ន្ធសមាគមយុវជននៃប្រទេសទាំងពីរ ដែលបក្ស រដ្ឋទាំងពីរបានឯកភាពគ្នា៕