ពិធីបិទបញ្ចប់កម្មវិធីហ្វឹកហ្វឺនអ្នកអនុវត្តសុខភាពនៃកងកម្លាំងរក្សាសន្តិភាព
(VOVWORLD)-នៅថ្ងៃទី១៩ខែកញ្ញាបានប្រព្រឹត្តទៅពិធីបិទបញ្ចប់កម្មវិធីហ្វឹកហ្វឺនអនុវត្តន៍ រូបសណ្ដានមន្ទីរពេទ្យវាល ដើមដំបូងរបស់វៀតណាម គ្រោងនឹងបំរើសកម្មភាពរក្សាសន្តិភាព អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូងឆ្នាំ២០១៨។ ថ្លែងនៅពិធីបិទ ឧត្តមសេនីយ៍ឯក លោក Pham Ngoc Minh
ពិធីបិទបញ្ចប់កម្មវិធីហ្វឹកហ្វឺនអ្នកអនុវត្តសុខភាពនៃកងកម្លាំងរក្សាសន្តិភាព |
នៅថ្ងៃទី១៩ខែកញ្ញា បានប្រព្រឹត្តទៅពិធីបិទបញ្ចប់កម្មវិធីហ្វឹកហ្វឺនអនុវត្តន៍រូបសណ្ដានមន្ទីរពេទ្យវាល ដើមដំបូងរបស់វៀតណាម គ្រោងនឹងបំរើសកម្មភាពរក្សាសន្តិភាព អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូងឆ្នាំ២០១៨។ ថ្លែងនៅពិធីបិទ ឧត្តមសេនីយ៍ឯក លោក Pham Ngoc Minh អនុប្រធាន អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុប្រធានគណៈកម្មាធិការបញ្ជាណែនានៃក្រសួងការពារប្រទេសវៀតណាម បានអះអាងថា៖នេះជាសកម្មភាពជាក់ស្ដែងភាវូបនីយកម្ម គោលមាគា៍កិច្ចការបរទេសប្រកបដោយសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍របស់វៀតណាម រួមចំណែកជាក់ស្ដែង សំរាប់សន្តិភាពស្ថិរភាព សន្តិសុខក្នុងតំបន់និងអន្តរជាតិ។ ក៏ក្នុងពិធីនេះដែរលោកស្រី Mary Tarnowka អគ្គកុងស៊ុលអាមេរិកប្រចាំនៅទីក្រុងហូជីមិញបានថ្លែងថា៖សហរដ្ឋ អាមេរិកនិងសហគមន៍អន្តរជាតិជានិច្ចកាលគាំទ្រយ៉ាងខ្លាំងក្លាចំពោះវៀតណាម។អាមេរិកប្តេជ្ញាបន្តជួយឧបត្ថម្ភ ដល់ការពង្រឹងសមត្ថភាពរក្សាសន្តិភាពរបស់វៀតណាម ជួយធ្វើឱ្យវៀតណាមកាន់តែមានសកម្មថែមទៀត និងមានឥទ្ធិពលកាន់តែច្រើនថែមទៀត ក្នុងការជួយឧបត្ថម្ភសហគមន៍អន្តរជាតិដោះស្រាយបញ្ហាប្រឈមនានា។ការហ្វឹកហ្វឺននេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ ២៣កញ្ញាដោយមានការចូលរួមផ្ទាល់ពីមន្រ្តីនិងទាហានចំនួន៦៩នាក់៕