ពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ បានធ្វើឡើងនៅយប់ថ្ងៃទី ២៣ ឧសភា

(VOVWORLD) - នាយប់ថ្ងៃទី ២៣ ឧសភា នៅវិមានអត្តពលកម្មក្នុងផ្ទះ នៃទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីបិទព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ (ស៊ីហ្គេម ៣១)។ 

អ្នកដឹកនាំពិធីបើកនិងបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ សិល្បករឆ្នើម Tran Ly Ly បានឲ្យដឹងថា៖ ប្រទេសម្ចាស់ផ្ទះ ស៊ីហ្គេម ៣១ - វៀតណាមនឹងផ្ញើជូននូវក្តីនឹករលឹកដ៏កក់ក្តៅ ការរាប់អានបំផុតដល់មិត្តភក្តិនៅក្នុងតំបន់ក្នុងអំឡុងពេលនៃពិធីបិទ។  កម្មវិធីបិទជាមួយនឹងស្មារតីរួមនៃ “ការរួបរួមគ្នាដើម្បីបញ្ចេញពន្លឺ”។ ពោលគឺ អត្តពលិកបានឆ្លងកាត់ការប្រកួតជាច្រើន និងបញ្ចេញទេពកោសល្យលើឆាកស៊ីហ្គេម ៣១ ដូច្នេះពិធីបិទគឺជាឱកាសមួយដើម្បីគោរព និងលើកសរសើរពួកគេ ក៏ដូចជាផ្សព្វផ្សាយនូវស្មារតីកីឡា។ វិចិត្រករ Tran Ly Ly បានសង្កត់ធ្ងន់ថា៖ អត្តពលិកទាំងអស់ដែលចូលរូមស៊ីហ្គេមលើកទី៣១ គឺជាអ្នកឈ្នះ ហើយពិធីបិទនឹងធ្វើឡើងដូចជាការតបស្នងគុណ ហើយនឹងបានជួបអ្នកទាំងអស់គ្នាម្តងទៀតពីប្រទេសម្ចាស់ផ្ទះវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ