ពិធីបិទព្រឹត្តិការណ៍បច្ចេកវិទ្យាជាតិឆ្នាំ ២០១៩

(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកានៅទីក្រុង Pleiku ខេត្ត Gia Lai បន្ទាប់ពីរយៈពេល ៣ ថ្ងៃមក ព្រឹត្តិការណ៍បង្ហាញនិងការតភ្ជាប់ពីតម្រូវការ - ផ្គត់ផ្គង់បច្ចេកវិទ្យាឆ្នាំ ២០១៩ ត្រូវបានបិទបញ្ចប់ប្រកបដោយជោគជ័យ។

ព្រឹត្តិការណ៍នេះ បានទាក់ទាញការចូលរូមរបស់តំណាងក្នុងប្រទេសនិងអន្តរជាតិជាង ១.០០០ នាក់ រួមជាមួយភ្ញៀវទេសចររាប់ម៉ឺននាក់ បានចូលរួមស្វែងយល់អំពីឧបករណ៍ បច្ចេកវិទ្យានិងផលិតផលថ្មី ដែលបង្ហាញនូវសមិទ្ធិផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នៅគ្រប់វិស័យនៃជិវភាពរស់នៅនិងការទទួលបានព័ត៌មានបន្ថែមអំពីបច្ចេកវិទ្យា យន្ដការគោលនយោបាយដើម្បីគាំទ្រការអភិវឌ្ឍបច្ចេកវិទ្យានៃរដ្ឋនិងអង្គការអន្តរជាតិ។

អនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលោក Tran Van Tung បានឲ្យដឹងថា៖ " ព្រឹត្តិការណ៍បង្ហាញនិងតភ្ជាប់តម្រូវការ - ផ្គត់ផ្គង់បច្ចេកវិទ្យាគឺជាសកម្មភាពប្រចាំឆ្នាំនិងបន្តបន្ទាប់។ ដូច្នេះ បន្ទាប់ពីព្រឹត្តិការណ៍នៅ Gia Lai បានបញ្ចប់មក ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានឹងបញ្ជាណែនាំនាយកដ្ឋានអនុវត្តបនិងអភិវឌ្ឍច្ចេកវិទ្យា រួមជាមួយបណ្ដាអង្គភាពនិងសហគ្រាសពាក់ព័ន្ធដើម្បីបន្តអភិវឌ្ឍលទ្ធផលត្រូវបានសម្រេចដើម្បីបង្កើនប្រសិទ្ធភាពនិងជំរុញការសកម្មភាពអនុវត្តន៍ ការផ្ទេរបច្ចេកវិទ្យាក៏ដូចជាបន្តរៀបចំសកម្មភាពប្រឹក្សាយោបល់បច្ចេកទេសនិងសិក្ខាសាលាស្តីពីការណែនាំអំពីបច្ចេកវិទ្យាដែលត្រៀមខ្លួនផ្ទេរនៅតាមបណ្តាមូលដ្ឋានផ្សេងទៀតនាពេលខាងមុខនេះ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ