ពិធីបំផុសការប្រឡងតាមអនឡាញស្ដីពី​“ការស្វែងយល់​ច្បាប់​ បោះឆ្នោតជ្រើសតាំងសមាជិកសភា និងតំណាងក្រុមប្រឹក្សាប្រជាជន”

(VOVWORLD) - ការប្រឡងនេះនឹងប្រព្រឹត្តទៅរយៈពេល ៣០ ថ្ងៃ (ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២១ ដល់ ម៉ោង ២៤ ថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២១)។
ពិធីបំផុសការប្រឡងតាមអនឡាញស្ដីពី​“ការស្វែងយល់​ច្បាប់​ បោះឆ្នោតជ្រើសតាំងសមាជិកសភា និងតំណាងក្រុមប្រឹក្សាប្រជាជន” - ảnh 1ពិធីបំផុសការប្រឡងតាមអនឡាញស្ដីពី“ការស្វែងយល់ច្បាប់ បោះឆ្នោតជ្រើសតាំងសមាជិកសភា និងតំណាងក្រុមប្រឹក្សាប្រជាជន”

ដើម្បីផ្លាស់ប្តូរថ្មីនិងធ្វើពិពិធកម្មទម្រង់នៃការឃោសនាច្បាប់ស្តីពីការបោះឆ្នោតនិងចូលរួមយ៉ាងសកម្មក្នុងការជំរុញនិងលើកទឹកចិត្តដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈឱ្យគាំទ្រ និងចូលរួមបោះឆ្នោតនោះ នារសៀលថ្ងៃទី ៣១ ខែមិនា នៅវិមានរដ្ឋសភា ក្រសួង យុត្តិធម៌បានសហការជាមួយខុទ្ទកាល័យរដ្ឋសភាបានរៀបចំពិធីបំផុសការប្រឡង តាមអនឡាញស្ដីពី“ការស្វែងយល់ច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកសភា និងតំណាងក្រុមប្រឹក្សាប្រជាជន”។

ខ្លឹមសារនៃការប្រឡងគឺសំណួរអំពីច្បាប់បោះឆ្នោតជ្រើសតាំងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនឆ្នាំ ២០១៥ បទប្បញ្ញត្តិមួយចំនួននៃរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការរៀបចំរដ្ឋសភា និងច្បាប់ស្តីពីការរៀបចំរដ្ឋអំណាចមូលដ្ឋានស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកសភា និង ក្រុមប្រឹក្សាប្រជាជន។ ការប្រឡងនេះនឹងប្រព្រឹត្តទៅរយៈពេល ៣០ ថ្ងៃ (ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២១ ដល់ ម៉ោង ២៤ ថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២១) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ