ពិធីបំផុសខែសកម្មភាពសម្រាប់កុមារឆ្នាំ ២០២០

(VOVWORLD) - នាព្រឹកថ្ងៃទី ១ ខែមិថុនា នៅទីក្រុងហាណូយ ក្រសួងការងារ - យុទ្ធជនពិការនិងសង្គមកិច្ចបានរៀបចំពិធីបើកខែសកម្មភាពសម្រាប់កុមារឆ្នាំ ២០២០។ 
ពិធីបំផុសខែសកម្មភាពសម្រាប់កុមារឆ្នាំ ២០២០ - ảnh 1 ពិធីជូនអំណោយសម្រាប់កុមារដែលមានស្ថានភាពលំបាកពិសេស (រូបថតៈ baotintuc)

ខែសកម្មភាពសម្រាប់កុមារនៅឆ្នាំ ២០២០ ក្រោមប្រធានបទ  “រួមដៃគ្នាដើម្បីការពារកុមារ បង្ការនិងប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានលើកុ មារ” ដោយគោលបំណង ប្រមូលផ្តុំការចូលរួមកាន់តែសកម្មរបស់អង្គ ការនយោបាយ-សង្គម អង្គការសង្គម គ្រួសារនិងសហគមន៍ក្នុងការការពារកុមារ។

ថ្លែងនៅទីនេះ លោក Dao Ngoc Dung រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធ ជនពិការនិងសង្គមកិច្ច និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិដើម្បីកុមារបានសង្កត់ធ្ងន់ថា៖ “តាមរយៈពិធីបំផុសសកម្មភាពនេះ ខ្ញុំចង់ផ្ញើសារមួយគឺ និយាយទន្ទឹមនឹងការធ្វើ និយាយតិចតែធ្វើសកម្មភាពច្រើនសម្រាប់កុមារ។ យ៉ាង ណាមិញ កុមារគ្រប់រូបនឹងរៀនអំពីច្បាប់កុមារដោយខ្លួនឯង ហើយយើងទាំងអស់គ្នា ត្រូវប្តេជ្ញាចិត្តថា នឹងមិនទុកឲ្យមានការរំលោភបំពានលើកុមារក្នុងសង្គមបច្ចុប្បន្ននៅឡើយ”។

លោកស្រី Rana Flowers តំណាងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (Unicef) ប្រចាំនៅវៀតណាមបានអំពាវនាវថា ក្នុងខែសកម្មភាពកុមារឆ្នាំនេះ យើងត្រូវពិចារណាឡើងវិញអំពីប្រទេសនិងពិភពលោក ក្រោយជំងឺរាតត្បាត  COVID-19 កន្លែងដែលកុមារមានអារម្មណ៍ថាមានសុវត្ថិភាពនិងអាចលូតលាស់ និងគ្មានការរំលោភបំពាន គ្មានអំពើហឹង្សានិងការកេងប្រវ័ញ្ចលើកុមារ។  Unicef បានស្នើឲ្យប្រទេសនានា ពង្រឹងប្រព័ន្ធការពារកុមាររបស់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ