ពិធីបំផុសចលនាគំនិតផ្តួចផ្តើមបៃតងអាស៊ាន

(VOVWORLD) - ការចាប់ផ្តើមនិងការអនុវត្ត AGI គឺសមស្របតាម ទសវត្សរ៍ការស្តារប្រព័ន្ធអេកូឡូស៊ីរបស់អង្គការសហប្រជាជាតិ ដែលជាចលនាសកលដើម្បីជំរុញគោលដៅស្តារឡើងវិញនិងការប្តេជ្ញាចិត្តបំផុសចលនានៅឆ្នាំនេះ។ 

នៅថ្ងៃទី៨ ខែសីហា នៅរដ្ឋធានីJakarta ប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាសរលឹកខួប ៥៤ ឆ្នាំនៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) (ថ្ងៃទី ៨ ខែសីហាឆ្នាំ១៩៦៧ - ថ្ងៃទី៨ ខែសីហាឆ្នាំ២០២១) មជ្ឈមណ្ឌលជិវចម្រុះអាស៊ាន(ACB) បានសម្របសម្រួលជាមួយគណៈកម្មការលេខាធិការអាស៊ាន ចាប់ផ្តើមបំផុសចលនាគំនិតផ្តួចផ្តើមបៃតងអាស៊ាន(AGI) ដើម្បីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងស្តារ និងដាំដើមឈើយ៉ាងតិច ១០លានដើមក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ។

បង្ហាញពីកិច្ចសហប្រតិបត្តិការនិងការសន្យាយ៉ាងខ្លាំងក្លារបស់ប្រទេសសមាជិកទាំង១០ របស់អាស៊ាន ក្នុងការថែរក្សាជីវចម្រុះ និងស្តារប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ AGI មានគោលបំណងកំណត់ស្តង់ដារសម្រាប់ការទទួលស្គាល់សកម្មភាពនិងកម្មវិធីដាំដើមឈើនៅទូទាំងតំបន់ ដែលមិនត្រឹមតែស្តារព្រៃឈើឡើងវិញប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការកែលម្អជីវភាពរស់នៅរបស់ប្រជាជននិងការកសាងលទ្ធភាពស្តារឡើងវិញផងដែរ។

ការចាប់ផ្តើមនិងការអនុវត្ត AGI គឺសមស្របតាម ទសវត្សរ៍ការស្តារប្រព័ន្ធអេកូឡូស៊ីរបស់អង្គការសហប្រជាជាតិ ដែលជាចលនាសកលដើម្បីជំរុញគោលដៅស្តារឡើងវិញនិងការប្តេជ្ញាចិត្តបំផុសចលនានៅឆ្នាំនេះ។ យុទ្ធនាការនេះគឺជាសារអំពាវនាវឱ្យកៀរគរនៅចំពោះមុខតម្រូវការបន្ទាន់ ដើម្បីទប់ស្កាត់ បញ្ឈប់និងបញ្ច្រាសការរិចរិលប្រព័ន្ធអេកូឡូស៊ីនៅជុំវិញពិភពលោក ដើម្បី“ បញ្ចប់ភាពក្រីក្រ ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងបញ្ចប់ការរលាយផុតពូជដ៏ធំផងដែរ”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ