ពិធីបំផុសចលនាជាតិសំរាប់ខែសុវត្ថិភាពការងារ

(VOVWORLD) - នាថ្ងៃទី៦ ខែឧសភា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅពិធីបផុសចលនាជាតិ សំរាប់ឆ្នាំសុវត្ថិភាពនិងអនាម័យការងារលើកទី២។ នេះគឺជាសកម្មភាពផ្លូវការ នៃខែសុវត្ថិភាពនិងអនាម័យការងារឆ្នាំនេះ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ ៣១ ខែឧសភា ។

 

ក្រោមប្រធានបទ " ដោយភាពមម្ចាស់ការក្នុងការបង្ការ និង ត្រួតពិនិត្យនូវកក្តា គ្រោះថ្នាក់ដែលអាចប៉ះពាល់អាក្រក់ដល់ទីកន្លែងធ្វើការដើម្បីទប់ស្កាត់ពីគ្រោះថ្នាក់ ការងារនិងជំងឺវិជ្ជាជីវៈ" ។ខែ សុវត្ថិភាពនិងអនាម័យការងារឆ្នាំនេះមានគោល បំណងនាំមកនូវស្មារតីនៃការផ្លាស់ប្តូរថ្មី សន្សំសំចៃ និងមានប្រសិទ្ធភាពសំរាប់ សហគ្រាសនិងមូលដ្ឋាន។ លោក Nguyen Anh Tho អនុប្រធាននាយកដ្ឋានទទួលបន្ទុកសុវត្ថិភាពការងារ នៃក្រសួងការងារ យុទ្ធជនពិការនិងសង្គមវៀតណាមបានឲ្យដឹងថា៖

“ការតភ្ជាប់ជាមួយពិធីបំផុសចលនានេះគឺជាសកម្មភាពជំនាញ កិច្ចសន្ទ នាធុរកិច្ច និង វេទិកាស្តីពីសុវត្ថិភាពសម្រាប់ពលករវ័យក្មេងទៀតផង។ ទន្ទឹមនឹង នេះ  អាជ្ញាធរមានសមត្ថកិច្ចនឹងបង្កើនការធ្វើអធិការកិច្ចនិងត្រួតពិនិត្យអំពីស្ថានភាពសុវត្ថិភាពនិងអនាម័យការងារដើម្បីបង្ការនិងទប់ស្កាត់គ្រោះថ្នាក់នានាដែលបណ្តាលមកពីការរំលោភបំពានច្បាប់សុវត្ថិភាពនៅកន្លែងធ្វើការ ជាពិសេស នៅទីក្រុងហូជីមិញ ខេត្ត Binh Duong ទីក្រុង Ba Ria Vung Tau និង Dong Nai (ភាគខាងត្បូងវៀតណាម)ជាដើម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ