ពិធីប្រកាសគេហទំព័ររបស់គណៈកម្មាធិការរដ្ឋទទូលបន្ទុកជនវៀតណាមនៅឯបរទេស
(VOVWORLD) - នាថ្ងៃទី ២៣ ខែតុលា គណៈកម្មាធិការរដ្ឋទទូលបន្ទុកជនវៀតណាមនៅឯបរទេស(ក្រសួងការបរទេស) បានរៀបចំពិធីប្រកាសគេហទំព័រអេឡិចត្រូនិក និងបំផុសចលនា “ស្ទង់មតិទូលំទូលាយលើជនវៀតណាមដែលរស់នៅក្រៅប្រទេសស្ដីពីបទបញ្ញត្តិ ច្បាប់ និងបែបទរដ្ឋបាលពាក់ព័ន្ធនានា”។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងតាមទម្រង់ផ្ទាល់ផង និងអនឡាញផង ក្រោមអធិបតីភាពអនុរដ្ឋមន្ត្រីលោក Pham Quang Hieu ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស។ ព្រឹត្តការណ៍ក៏មានការចូលរួមរបស់ថ្នាក់ដឹកនាំក្រសួងការបរទេស គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសនៅទីក្រុងហូជីមិញ និងតំណាងអង្គការជនវៀតណាមនៅលើពិភពលោក។
ដោយអនុវត្តន៍សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣របស់បក្សសេចក្ដីសន្និដ្ឋានលេខ ១២ អនុវត្តន៍ការងារផ្សព្វផ្សាយព័ត័មាន ចំពោះជនវៀតណាមនៅបរទេស និងឆ្លើយតបតម្រូវការការងារក្នុងស្ថានភាពថ្មីនោះ គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានកសាង
គេហទំព័រអេឡិចត្រូនិក សំដៅផ្ដល់ខ្លឹមសារដ៏សម្បូរបែប លើគ្រប់ជ្រុងជ្រោយអំពីការងារចំពោះជនវៀតណាននៅបរទេស ក៏ដូចជាចុះផ្សាយព័ត៌មានអំពីប្រវត្តិតិសាស្ត្រ វប្បធម៌ ទឹកដី និងមនុស្សវៀតណាមដល់ប្រជាអាណិកជននៅបរទេសផងដែរ។
ទន្ទឹមនឹងនេះ គណៈកម្មាធិការបានកសាងខ្លឹមសារ និងអភិវឌ្ឍន៍កម្មវិធីផ្នែកទន់ “ស្ទង់មតិទូលំទូលាយលើជនវៀតណាមដែលរស់នៅក្រៅប្រទេសស្ដីពីបទបញ្ញត្តិ ច្បាប់ និងបែបទរដ្ឋបាលពាក់ព័ន្ធនានា”ដោយមានគោលដៅប្រមូលមតិយោបល់របស់ប្រជាអាណិកជនចំពោះគោលការណ៍ គោលនយោបាយ ច្បាប់ និងបែបបទរដ្ឋបាល ដែលពាក់ព័ន្ធនឹងជនវៀតណាមនៅបរទេសផងដែរ៕