ពិធីប្រកាសចេញផ្សាយរលក FM កាណាល់ផ្សាយសម្លេងជាភាសាជនជាតិថ្នាក់ជាតិ

ពិធីប្រកាសចេញផ្សាយរលក FM កាណាល់ផ្សាយសម្លេងជាភាសាជនជាតិថ្នាក់ជាតិ - ảnh 1
ពិធីប្រកាសចេញផ្សាយរលក FM កាណាល់ផ្សាយសម្លេងជាភាសាជនជាតិថ្នាក់ជាតិ

(VOV)_នា​ថ្ងៃទី២៤កុម្ភះ នៅស្រុក Quan Ba ខេត្ត Ha Giang (ភាគខាង​ជើង​វៀត
ណាម) វិទ្យុសម្លេងវៀតណាម(VOV) បានរួមសហការជាមួយស្ថានីយ៍ផ្សាយ​សម្លេង និង
ទូរទស្សន៍ខេត្ត Ha Giang រៀបចំពិធីប្រកាសចេញផ្សាយរលក FM កាណាល់ផ្សាយជា
ភាសាជនជាតិថ្នាក់ជាតិ។​

ថ្លែងមតិនៅទីនេះ ​​លេខាធិការ គណៈកម្មាធិការបក្សខេត្ត Ha Giang លោក Trieu Tai
Vinh បានអះអាងថា៖ ការដែលVOV បើកសម្ពោធន៍ និងដាក់​អោយដំណើការស្ថានីយ៍
​ផ្សាយរលក FM កាណាល់ផ្សាយជាភាសាជនជាតិថ្នាក់​ជាតិនៅខេត្ត បានបង្ហាញនូវ
ការយកចិត្តទុកដាក់របស់បក្ស រដ្ឋាភិបាល និយាយ​រួម និងរបស់VOV និយាយដោយ
ឡែក ក្នុងការងារផ្សព្វផ្សាយគោលការណ៍របស់​បក្ស ​ច្បាប់របស់រដ្ឋ របស់ខេត្ត Ha Giang
ចំពោះជនរួមជាតិជាជនជា​តិ​ភាគ​តិច​នៅទីនេះ។

ក្នុងជាមួយគ្នានោះ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky ថា៖​បក្ស 
និងរដ្ឋ ជានិច្ចកាលកំណត់ថា៖ការងារជនជាតិជាបញ្ហាយុទ្ធសាស្ត្រ ​យូរអង្វែង។ VOV
ជានិច្ចកាលផ្តល់អាទិភាពពិសេសសំរាប់ការផ្សាយសម្លេងជា​ភាសាជនជាតិ។ នាបច្ចុ
ប្បន្ន VOV បានផ្សាយសម្លេងជាភាសាជនជាតិចំនួន១២​ នៅលើរលកជាតិ។ នាបច្ចុ
ប្បន្ន រដ្ឋាភិបាលកំពុងវិនិយោគអោយ VOV នូវ​គំរោងការណ៍ពិសេសដោយឡែកមួយ
ចំពោះផ្នែកផ្សាយសម្លេងជាជនជាតិ នោះគឺគំរោងការណ៍ផ្សាយសម្លេងជាភាសាជន
ជាតិថ្នាក់ជាតិ ដំណាក់កាលពីឆ្នាំ​២០១៦​ដល់ឆ្នាំ ២០២០ ដោយមានទុនវិនិយោគចំនួន២៥០ពាន់លានដុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ