ពិធីប្រគល់គ្រឿងឥស្សរិយយសមិត្តភាពចំពោះនាយកអង្គការសុខភាពពិភពលោកទទួលបន្ទុកតំបន់ប៉ាស៊ីហ្វិកភាគខាងលិច

(VOVWORLD) - នារសៀលថ្ងៃទី ២១ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ រដ្ឋមន្ត្រីក្រសួងសុខាភិបាល វៀតណាម លោកស្រី Nguyen Thi Kim Tien បានអញ្ជើញប្រគល់គ្រឿងឥស្សរិយ យសមិត្តភាពរបស់វៀតណាមចំពោះ បណ្ឌិត Shin Young - Soo នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដោយមានការរួមចំណែកដល់ការអភិវឌ្ឍវិស័យសុខាភិបាលនៅវៀតណាម។ 
ពិធីប្រគល់គ្រឿងឥស្សរិយយសមិត្តភាពចំពោះនាយកអង្គការសុខភាពពិភពលោកទទួលបន្ទុកតំបន់ប៉ាស៊ីហ្វិកភាគខាងលិច - ảnh 1 ទិដ្ឋភាពនៃពិធី (រូបថតៈ Infonet)

គ្រឿងឥស្សរិយយសមិត្តភាពគឺជា រង្វាន់ខ្ពស់បំផុតនៃសាធារណរដ្ឋសង្គមនិយមវៀត ណាមជូនចំពោះបុគ្គលឬអង្គការក្រៅរដ្ឋាភិបាលដែលបានចូលរួមវិភាគទានយ៉ាងសកម្មក្នុងការកសាង ការពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិ បត្តិការល្អរប្រសើរវាងវៀតណាមនិងអង្គការបរទេស។

អញ្ជើញថ្លែងក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien បានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេល ១០ ឆ្នាំ ក្នុងនាមជានាយកទទួលបន្ទុកតំបន់ប៉ាស៊ីហ្វិកខាងលិច លោកបណ្ឌិត Shin Young - soo តែងតែដើរតួនាទីយ៉ាងសំខាន់និងបានសហការជិតស្និទ្ធជាមួយរដ្ឋាភិបាលវៀតណាម ដើម្បីនាំចេញ ចក្ខុវិស័យជាតិក្នុងការថែទាំសុខភាពប្រជាជនទាំងមូល។ លោករូបនេះ បានជួយនិងផ្តល់យោបល់ដល់ក្រសួងសុខាភិបាលក្នុងការបង្កើតគោលនយោបាយ កំណែទម្រង់សម្រាប់ប្រព័ន្ធសុខាភិបាលវៀតណាម ដូចជាការថែទាំសុខភាពបឋម ការពង្រឹងសុខភាពតាមមូល ដ្ឋានការអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យសុខាភិបាលជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ