ពិធីប្រគល់ពានរង្វាន់ទូទាំងប្រទេសអំពីព័ត៌មានកិច្ចការបរទេសលើកទី២ឆ្នាំ២០១៥

(VOVworld) - ពិធីប្រគល់ពានរង្វាន់ទូទាំងប្រទេសអំពីព័ត៌មានកិច្ចការបរទេស
លើកទី២ឆ្នាំ២០១៥ (វិស័យសារព័ត៌មាន) បានប្រព្រឹត្តទៅនាថ្ងៃទី២៨ ឧសភា នៅ
រដ្ឋធានីហាណូយ។
គណៈចាត់តាំងទទួលបានវណ្ណកម្មចំនួន៧៣៧ចូលរួមការប្រឡង់ កើន៤៣%បើ
ប្រៀបនឹងពានរង្វាន់លើកទី១ឆ្នាំ២០១៤។វណ្ណកម្មចូលរួមការប្រឡង់ត្រូវបានបង្ហាញ
ជាភាសារចំនួន១១ ហើយអ្នកចូលរួមការប្រឡង់ក៏សម្បូរបែបណាស់ រួមមាន៖អ្នកកា
សែត អ្នកសហការជាមួយស្ថាប័នសារព័ត៌មានក្នុងប្រទេស ជនវៀតណាមនៅឯបរ
ទេស អ្នកជំនាញការនិងអ្នកស្រាវជ្រាវអន្តរជាតិ។
វណ្ណកម្មចូលរួមពានរង្វាន់លើកនេះបានឆ្លុះបញ្ចាំងអំពីជីវភាពរស់នៅខាងនយោ
បាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌នៅក្នុងប្រទេសក៏ដូចជាជីវភាពរស់នៅរបស់
សហគមន៍ជនវៀតណាមនៅឯបរទេស ព្រឹត្តិការណ៍ធំៗក្នុងឆ្នាំ២០១៥ ព្រមទាំង
ផ្សព្វផ្សាយអំពីទឹកដី មនុស្ស និងវប្បធម៌វៀតណាមផងដែរ។
ពិធីប្រគល់ពានរង្វាន់ទូទាំងប្រទេសអំពីព័ត៌មានកិច្ចការបរទេសលើកទី២ឆ្នាំ២០១៥ - ảnh 1
បណ្ដាវណ្ណកម្មទទួលបានពានរង្វាន់ទី១ (រូបថត៖PV)

គណៈចាត់តាំងបានប្រគល់ពានទី១សំរាប់វណ្ណកម្មចំនួន៦ ពានទី២សំរាប់វណ្ណកម្ម
ចំនួន១៣ ពានទី៣សំរាប់វណ្ណកម្មចំនួន១៨និងពានលើកទឹកចិត្តសំរាប់វណ្ណកម្ម
ចំនួន៣៣។នេះជាលើកទី២ដែលកាណាល់ផ្សាយជាភាសារបរទេសត្រូវបានប្រគល់
ពានទី១ដោយវណ្ណកម្មប្រភេទផ្សាយសម្លេងក្រោមចំណងជើងថា “ដើម្បីជីវភាពរស់
នៅសុខសន្តត្រាណនិងអភិវឌ្ឍន៍”។
ថ្លែងមតិនៅពិធីប្រគល់ពានរង្វាន់ លោក Dinh The Huynh អចិន្ត្រៃគណៈលេខា
មជ្ឈឹមបក្សវៀតណាមបានឲ្យដឹងថា៖
“ព័ត៌មានកិច្ចការបរទេសបានរួមចំណែកសំខាន់រក្សារឹងមាំបរិយាកាសសន្តិភាព
 ស្ថិរភាពដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបតិ្ត
ការមិត្តភាពរបស់វៀតណាមជាមួយប្រទេសដទៃ ជំរុញការធ្វើសមាហរណកម្មអន្តរ
ជាតិ។ព័ត៌មានកិច្ចការបរទេសឧទ្ទេសនាមជាមួយប្រជាជនពិភពលោកអំពីទឹកដី
 មនុស្ស វប្បធម៌និងប្រវត្តិសាស្ត្រវៀតណាម អំពីបុព្វហេតុផ្លាស់ប្ដូរថ្មីក្នុងអំឡុង៣០
ឆ្នាំកន្លងទៅក្រោមការដឹកនាំរបស់បក្ស អំពីទស្សនៈដ៏ត្រឹមត្រូវរបស់វៀតណាម
ក្នុងកិច្ចការពាររឹងមាំឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពដែនដីរបស់មាតុ
ប្រទេស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ