ពិធីប្រគល់ពានរង្វាន់យុវវ័យនវានុវត្តន៍ទូទាំងប្រទេសវៀតណាមឆ្នាំ២០១៨

(VOVWORLD) - នាយប់ថ្ងៃទី១៦ ខែធ្នូ នៅរដ្ឋធានីហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញបានរៀបចំពិធីប្រគល់ពានរង្វាន់យុវវ័យនវានុវត្តន៍ទូទាំងប្រទេសឆ្នាំ ២០១៨។
ពិធីប្រគល់ពានរង្វាន់យុវវ័យនវានុវត្តន៍ទូទាំងប្រទេសវៀតណាមឆ្នាំ២០១៨ - ảnh 1ទិដ្ឋភាពនៃពិធីប្រគល់ពានរង្វាន់ (រូបថត៖ Tuoitre) 


ក្នុងពិធីនេះ អ្នកនិពន្ធនៃសំណង់និងផលិតផលនវានុវត្តន៍ឆ្នើមចំនួន២៨ ត្រូវបានលើកតម្កើង។ នេះជាបណ្ដាសំណង់និងផលិតផលដែលត្រូវបានអនុវត្តន៍ ក្នុងការសិក្សារៀនសូត្រ ការស្រាវជ្រាវ ការធ្វើពលកម្ម ផលិតកម្ម និងការហ្វឹក ហាត់-ប្រយុទ្ធ ព្រមទាំងត្រូវបានគេវាយតម្លៃថា មានលទ្ធភាព យកមកអនុវត្តន៍ ប្រកបដោប្រសិទ្ធភាពចូលក្នុងស្ថានភាពសេដ្ឋកិច្ចសង្គមផងដែរ។ មិត្ត Le Thanh Xuan និស្សិតសាកលវិទ្យាល័យទីក្រុងហូជីមិញ ដែលជាអ្នកនិពន្ធនៃសំណង់ ស្រាវជ្រាវស្ដីពី “ការរចនាប្រព័ន្ធបញ្ជាដំណក់ល្បាយរាវដែលមានមាឌមីក្រូដើម្បី អនុវត្តន៍ក្នុងតេស្តជីវវិទ្យា ម៉ូលេគុលនៅហ្នឹងកន្លែង” បានចែករំលែកថា៖

        “ដោយស្ដែងចេញពីស្ថានភាពអ្នកជំងឺច្រើនលើសលុបនៅមន្ទីរពេទ្យនានានៅវៀតណាម ខ្ញុំមានគោលបំណងថា បង្កើតឡើងឧបករណ៍ដែលអាចធ្វើតេស្ត នៅហ្នឹងកន្លែង ដើម្បីយកមន្ទីរពេទ្យមកផ្ទះរបស់អ្នកជំងឺ។ ឧបករណ៍របស់ខ្ញុំអាចជួយ កាត់បន្ថយការចំណាយសម្រាប់ការធ្វើតេស្ត ហើយជួយអោយអ្នកជំងឺនៅតំបន់ ឆ្ងាយដាច់ស្រយាលអាចងាយទាក់ទងជាងបើធៀបនឹងការធ្វើតេស្តនៅមន្ទីរ ពេទ្យ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ