ពិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិលើកទី ៥ ស្តីពីការកសាងបក្ស
(VOVWORLD) - ពិធីប្រកាសនិងប្រគល់ពានរង្វាន់សារព័ត៌មានជាតិសម្រាប់ការកសាងបក្ស (ដែលមានឈ្មោះថាពានរង្វាន់ញញួរកណ្ដៀវមាស) លើកទី ៥ ឆ្នាំ ២០២០ បានធ្វើឡើងនៅយប់ថ្ងៃទី ១៣ ខែមករា នៅរោងមហោស្រពហាណូយ។
ទិដ្ឋភាពនៃពិធីប្រគល់ពានរង្វាន់ស្តីពីការងារកងសាងបក្ស |
អញ្ជើញចូលរួមក្នុងពិធីនេះ មានវត្តមានលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc, ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan, សមាជិកអចិន្ត្រៃយ៍ នៃគណៈលេខា គណៈ កម្មាធិការមជ្ឈិមបក្ស លោក Tran Quoc Vuong និងថ្នាក់ដឹកនាំក្រសួង មន្ទីរ ស្ថាប័នមជ្ឈឹម អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋផងដែរ។
គណៈចាត់តាំងកម្មវិធី បានប្រគល់រង្វាន់ពិសេសចំនួន ១, រង្វាន់ A ចំនួន៥, រង្វាន់ B ចំនួន ១០, រង្វាន់ C ចំនួន ១៦, រង្វាន់លើកទឹកចិត្តចំនួន ២៧ និង៨ រង្វាន់ទៀតសម្រាប់ស្នាដៃឆ្នើមដែលបានផ្សព្វផ្សាយអំពីមហាសន្និបាតបក្ស អំពីការការពារគ្រឹះសតិអារម្មណរបស់បក្ស និងស្នាដៃឆ្នើមរបស់អ្នកនិពន្ធគឺជនជាតិវៀតណាមនៅឯបរទេសជាដើម។ ថ្លែងនៅក្នុងពិធីប្រគល់ពានរង្វាន់នេះ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា គណៈ កម្មាធិការមជ្ឈិមបក្ស លោកTran Quoc Vuong បានបញ្ជាក់ថា ពានរង្វាន់ញញួរកណ្ដៀវមាសបានទាក់ទាញអ្នកសរសេរទាំងអាជីពនិងមិនអាជីព ទាំងក្នុងនិងក្រៅប្រទេស។ ស្នាដៃទាំងនោះបានក្តាប់ជាប់នូវបញ្ហាក្តៅគគុក ព្រឹត្តិការណ៍លេចធ្លោនានាដោយឆ្លុះបញ្ចាំងទាន់ពេលវេលា ហើយទាក់ទាញការយកចិត្តទុកដាក់របស់សង្គមទាំងមូល៕