ពិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិវៀតណាមឆ្នាំ២០១៨

(VOVWORLD) - នាយប់ថ្ងៃទី២១ ខែមិថុនា ពិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិវៀតណាម ឆ្នាំ២០១៨ ដែលជាពានរង្វាន់ថ្លៃថ្លាបំផុតនៃមជ្ឈដ្ឋានអ្នកកាសែតទូទាំងប្រទេស ក្នុងមួយឆ្នាំ បានប្រព្រឹត្តទៅយ៉ាងមហោឡារឹកនៅរដ្ឋធានីហាណូយ។
ពិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិវៀតណាមឆ្នាំ២០១៨ - ảnh 1 នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីនេះ (រូបថត៖ VOV)

  អញ្ជើញថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ សារព័ត៌មានវៀត ណាមបានច្បាមជាប់នូវគោលជំហររបស់បក្ស ឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវជីវភាព ខាងនយោបាយ សេដ្ឋកិច្ច សង្គម ព្រមទាំងផ្សព្វផ្សាយរូបភាពទឹកដី មនុស្សវៀត ណាមដ៏ស្រស់បំព្រងទៅកាន់មិត្តភកត្តិអន្តរជាតិផងដែរ។ អ្នកកាសែតទាំងឡាយ សុទ្ធតែជាយុទ្ធជនដើរជួរមុខនៅសមរភូមិតស៊ូប្រយុទ្ធប្រឆាំងនឹងការមូលបង្កាច់ល្បិចកលខុសឆ្គង រួមចំណែកការពារឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពដែនដីដ៏ពិសិដ្ឋរបស់ មាតុប្រទេសក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងអំពើពុក រលួយភាពខ្ជះខ្ជាយនិងអវិជ្ជមានផងដែរ។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖

        “សារព័ត៌មានបានក្លាយទៅជាកម្លាំងគួរអោយជឿទុកចិត្តរបស់បក្សនិងរដ្ឋនៅសមរភូមិព័ត៌មាន។ ដោយមានជួរអ្នកកាសែតចំនួន១៨ម៉ឺននាក់ដែលមានជំនាញ វិជ្ជាជីវៈខ្ពស់ក៏ដូចជាមានការអភិក្រមយ៉ាងឆាប់រហ័សចំពោះបច្ចេកវិទ្យាសារព័ត៌មានទំនើបៗនោះ អ្នកកាសែតវៀតណាមគឺជាយុទ្ធជននៅលើសមរភូមិសតិ អារម្មណ៍វប្បធម៌យ៉ាងពិតប្រាកដ”។

        ចំពោះភារកិច្ចនាពេលខាងមុខ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើអោយវិស័យសារព័ត៌មានទាំងមូលត្រូវបង្ហាញនិងឆ្លុះបញ្ចាំងយ៉ាងត្រឹម ត្រូវអំពីប្រទេសវៀតណាមមួយកំពុងអភិវឌ្ឍយ៉ាងស្វាហាប់ ដែលមានបរិយាកាស រស់នៅប្រកបដោយសុវត្ថិភាព ស្និតស្នាល ធ្វើសមាហរណកម្មអន្តរជាតិកាន់ តែស៊ីជំរៅ ក៏ដូចជាមានឋានៈនិងកិត្យានុភាពកាន់តែខ្ពស់ឡើងពីមួយថ្ងៃទៅមួយ ថ្ងៃលើឆាកអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ