ពិធីប្រគល់ពានរង្វាន់ «សារព័ត៌មានជាមួយការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិង ការខ្ជះខ្ចាយ» លើកទី ១
(VOVWORLD) - ពិធីប្រគល់ពានរង្វាន់ «សារព័ត៌មានជាមួយការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងការខ្ជះខ្ជាយ» បានប្រារព្ធឡើងដ៏មហោឡារឹកនៅទីក្រុងហាណូយ។
ពិធីប្រគល់ពានរង្វាន់ «សារព័ត៌មានជាមួយការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិង ការខ្ជះខ្ចាយ» លើកទី ១ |
(VOV5) – ពិធីប្រគល់ពានរង្វាន់ «សារព័ត៌មានជាមួយការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងការខ្ជះខ្ជាយ» បានប្រារព្ធឡើងដ៏មហោឡារឹកនៅទីក្រុងហាណូយ។ ពាន រង្វាន់នេះត្រូវបានបំផុសឡើងកាលពីថ្ងៃទី ៤ មករា ឆ្នាំ ២០១៧។ ក្រោយរយៈពេល ១ ឆ្នាំអនុវត្តក្នុងទូទាំងប្រទេសគណៈចាត់តាំងទទួលបានវណ្ណកម្មចូលរួមប្រឡងចំនួន ១១៣០។ ក្នុងឱកាសនេះ វិទ្យុសម្លេងវៀតណាម
ដណ្តើមបានរង្វាន់ថ្នាក់ B ចំនួន ២ រង្វាន់ថ្នាក់ទី C ចំនួន ១ និងរង្វាន់លើកទឹកចិត្តចំនួន ៣ រង្វាន់។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងការខ្ជះខ្ជាយគឺជាភារកិច្ចបន្ទាន់និងយូរអង្វែង។ លោកប្រធានរដ្ឋបានស្នើថា៖
«ពង្រីកថែមទៀតនូវតួនាទីនិងភារកិច្ចរបស់សារព័ត៌មាន ជាពិសេសគឺផ្តោតសំខាន់ទៅ លើភាពបរានុម័តការស្មោះត្រង់និងភាពជំនាញ។ ទន្ទឹមនឹងនោះ លើកកំពស់ការទទួលខុសត្រូវសង្គមកាតព្ធកិច្ចរបស់ប្រជាពលរដ្ឋនិងសីលធម៌អាជីពនៃជួរអ្នកកាសែតក្នុងការរកឃើញ បង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអន់ខ្សោយខាងនយោបាយ សតិអរម្មណ៍ សីលធម៌ របៀបរស់នៅនិងទង្វើអវិជ្ជមានផ្សេងៗទៀតក្នុងសង្គម។ ម្ចាស់ការសហការតស៊ូនឹងទស្សណៈខុសឆ្គងបំផ្លាញចោលឧបាយកលសកម្មភាពរស់អានុភាពអមិត្តដែលឆ្លៀតយកអំពើពុករលួយដើម្បីប្រឆាំងជំទាស់បក្សនិងរដ្ឋ។»
នៅពិធីប្រគល់រង្វាន់នេះ គណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាមនិងសមា គមអ្នកកាសែតវៀតណាមបានបំផុសពានរង្វាន់សារព័ត៌មានទូទាំងប្រទេស «សារព័ត៌មានជា មួយការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងការខ្ជះខ្ជាយ» លើកទី ២ ចាប់ពីដើមឆ្នាំ ២០១៨៕