ពិធីប្រគល់រង្វាន់ការប្រឡង “ស្វែងយល់អំពីទំនាក់ទំនងពិសេសវៀតណាម-ឡាវ”

(VOVworld) – នាយប់ថ្ងៃទី ១២ ធ្នូ ពិធីប្រគល់រង្វាន់ការប្រឡង “ស្វែងយល់អំពី ទំនាក់ទំនងពិសេសវៀតណាម-ឡាវ” បានរៀបចំឡើង នៅស្រុក Sepon ខេត្ត
Savanakhet ឡាវ។ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ឧបនាយករដ្ឋមន្ត្រីឡាវ លោក Somsavath Lengsavath រួមជាមួយបណ្ដាថ្នាក់
ដឹកនាំខេត្ត Savanakhet​ (ឡាវ) និងខេត្ត  Quang Tri (ភាគកណ្ដាលវៀតណាម) បានចូលរួលព្រឹត្តិការណ៍នេះ។ ថ្លែងមតិនៅពិធី តំណាងអ្នកទទួលបានរង្វាន់
ក្នុងការប្រឡងនេះ ប្អូន Tama Khamavong បានចែករំលែកថា៖

“ដើម្បីចូលរូមការប្រឡងនេះ ប្អូនបានស្វែងយល់អំពីទំនាក់ទំនងសាមគ្គីភាព រវាងវៀតណាមនិងឡាវ តាមមធ្យោបាយឃោសនាមហាជន ខ្សែភាពយន្ត
ឯកសារ។ បរិយាកាសប្រឡងនៅសាលារៀននៅឡាវសកម្មផុរផុលណាស់។ តាមរយៈការប្រឡងនេះ ប្អូនបានយល់ដឹងថែមទៀត អំពីទំនាក់ទំនងពិសេស
មុនក៏ដូចជាក្រោយ ស្មោះត្រង់ រវាងប្រជាជនឡាវ-វៀតណាមនិងវៀតណាម
-ឡាវ ៕”

លទ្ធផលនៃការប្រឡងរួមមាន៖ រង្វាន់ទី ១ ចំនួន ២ រង្វាន់ទី ២ ចំនួន ៥​ និង
រង្វាន់ទី ៣ ចំនូន ១៣៕

ពិធីប្រគល់រង្វាន់ការប្រឡង “ស្វែងយល់អំពីទំនាក់ទំនងពិសេសវៀតណាម-ឡាវ”  - ảnh 1
លទ្ធផលនៃការប្រឡងរួមមាន៖ រង្វាន់ទី ១ ចំនួន ២ រង្វាន់ទី ២ ចំនួន ៥ និង រង្វាន់ទី ៣ ចំនូន ១៣៕ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ