ពិធីប្រគល់រង្វាន់ណូបែលត្រូវបានធ្វើឡើងតាមទម្រង់ថ្មី

(VOVWORLD) - ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ នៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញនៅលើពិភពលោកនោះ អ្នកឈ្នះរង្វាន់ណូបែលឆ្នាំ ២០២០ ទទួលបានរង្វាន់នៅតាមស្រុកកំណើតរបស់ខ្លួន។ 
ពិធីប្រគល់រង្វាន់ណូបែលត្រូវបានធ្វើឡើងតាមទម្រង់ថ្មី - ảnh 1 អ្នកគីមីវិទ្យា Emmanuelle Charpentier (ឆ្វេង) និងJennifer Anne Doudna  (ខាងស្តាំ) ( រូបថត៖ AFP / VNA)

មនុស្សទីមួយដែលបានទទួលរង្វាន់ណូបែលគឺ អ្នកគីមីវិទ្យា លោកស្រី Emmanuelle Charpentier នៅក្នុងពិធីមួយដែលបានប្រព្រឹត្តិទៅនៅទីក្រុងប៊ែរឡាំង (អាល្លឺម៉ង់) កាលពីយប់ថ្ងៃទី ៧ ខែធ្នូ។ ទន្ទឹមនឹងនេះ អ្នកទទួលរង្វាន់ណូបែលផ្នែកគីមីវិទ្យាដូចគ្នាគឺអ្នកគីមីវិទ្យា Anne Doudna(សហរដ្ឋអាមេរិក) ដែលបានទទួលពានរង្វាន់កិត្យានុភាពនេះនៅទីក្រុង Berkeley រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ ពានរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចបានទៅលើអ្នកវិទ្យាសាស្ត្រអាមេរិកពីររូបរួមមាន លោក Paul Milgrom និង លោក Robert Wilson នៅទីក្រុង Palo Alto កាលពីថ្ងៃទី ៨ ខែធ្នូ។ អ្នកវិទ្យាសាស្ត្រជនជាតិអាមេរិក Andrea Ghez នឹងទទួលបានរង្វាន់ណូបែលរូបវិទ្យានៅទីក្រុង Los Angesles ក្នុងរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី ៩ ខែធ្នូ។ ទន្ទឹមនឹងនេះ លោក Roger Penrose និង Reinhard Genzel ក៏ទទួលបានរង្វាន់ណូបែលផ្នែករូបវិទ្យានៅទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) និងទីក្រុងមុយនិច (អាល្លឺម៉ង់) នៅថ្ងៃទី ៨ ខែធ្នូ ជាដើមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ