ពិធីប្រគល់រង្វាន់និងការតាំងពិព័រណ៍រូបថតសិល្បៈអន្តរជាតិ ក្រោមប្រធានបទ “មោទនភាពហាណូយ”
(VOVWORLD) - នារសៀលថ្ងៃទី ១០ ខែតុលា គណៈកម្មា ធិការប្រជាជនទីក្រុងហាណូយ បានរៀបចំពិធីប្រគល់រង្វាន់និងការតាំងពិព័រណ៍នៃការប្រកួតថតរូបអន្តរជាតិក្រោមប្រធាន បទ “មោទនភាពហាណូយ” ក្នុងឱកាសរំលឹកខួបលើកទី ៦៥ នៃទិវារំដោះរដ្ឋធានី។
ទិដ្ឋភាពនៃពិធីប្រគល់ពានរង្វាន់ |
បន្ទាប់ពីរយៈពេល ៩ ខែ បានបំផុសមក គណៈកម្មាធិការរៀបចំបានទទួលស្នាដៃចំនួន ២,៦៥៩ របស់អ្នកថតរូបអាជីពនិងស្ម័គ្រចិត្តចំនួន ៤៣០ នាក់ មកពី ប្រទេសចំនួន៨ រួមមាន៖ វៀតណាម ឥណ្ឌា សឹង្ហបូរី ម៉ាឡេស៊ី មីយ៉ាន់ម៉ា អេស្ប៉ាញ ហ្វីលីពីននិងជប៉ុន។ អ្នកថតរូបបរទេសបានចូលរួមស្នាដៃចំនួន ៩៥ ផងដែរ។
ក្រុមប្រឹក្សាសិល្បៈបានជ្រើសរើសស្នាដៃចំនួន ១០៦ ដែលបង្កប់សារ អំពី Thang Long - ហាណូយរាប់ពាន់ឆ្នាំ រដ្ឋធានីវីរភាព ទីក្រុងដើម្បីសន្តិភាព ទីក្រុង ហាណូយធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ ហាណូយបៃតងនិងហាណូយស្អាត ជាពិសេស គឺពេលវេលាដ៏ស្រស់ស្អាត របស់ប្រជាជនហាណូយដ៏ស៊ីវិល័យ បានជាប់ចូលដល់វគ្គចុងក្រោយនិងបានតាំងបង្ហាញនៅក្នុងការតាំងពិព័រណ៍ "មោទនភាពហាណូយ" ផងដែរ។ គណៈមេប្រយោគបានជ្រើសរើសស្នាដៃឆ្នើមចំនួន ១៦ ដើម្បី ប្រគល់រង្វាន់ ក្នុងនោះស្នាដៃចំនួន ១៥ របស់អ្នកថតរូបវៀតណាមនិង ១ ទៀតរបស់អ្នកថតរូបសិង្ហបុរី៕