ពិធីប្រគល់រង្វាន់និងអាហាររូបករណ៍ KOVA លើកទី១២
|
ពិធីប្រគល់រង្វាន់និងអាហាររូបករណ៍ KOVA លើកទី១២ |
(VOV)_នាថ្ងៃទី១៣ ធ្នូ នៅទីក្រុងហាណូយ គណៈកម្មការរង្វាន់ KOVA បានរៀប
ចំពិធីប្រគល់រង្វាន់ និងអាហាររូបករណ៍ KOVA លើកទី១២ សំរាប់បណ្ដាអ្នកវិទ្យា
សាស្ត្រ និស្សិតក្រីក្រ និងបណ្ដាគំរូឆ្នើមនៅក្នុងជីវភាពរស់នៅសង្គម។ រង្វាន់និង
អាហាររូបករណ៍ KOVAឆ្នាំ២០១៤នេះ ត្រូវបានប្រគល់អោយសមូហភាពចំនួន៣
និងបុគ្គល៤ ជាបណ្ដាអ្នកវិទ្យាសាស្ត្រដែលមានស្នាដៃជាច្រើន ក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ អនុវត្តក្នុងស្ថានភាពជាក់ស្ដែង នាំមកនូវប្រសិទ្ធិភាពខ្ពស់ក្នុងវិស័យ
សេដ្ឋកិច្ច សង្គម។ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen
Thi Doan បានចាត់ទុកថា៖
“ រង្វាន់នេះមិនគ្រាន់តែជាការលើកទឹកចិត្តប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យ
ពូនជ្រុំអោយបណ្ដាពន្លករបស់ប្រទេសជាតិទៀតផង។ ថ្ងៃនេះ យើងពិនិត្យមើល
ហើយប្រគល់រង្វាន់អោយប្រជាកសិករមួយនាក់នៅតំបន់ព្រៃភ្នំឆ្ងាយដាច់ស្រយាល
បានកែច្នៃគោយន្ត។ ប្រគល់រង្វាន់អោយលោកស្រីអាយុ៨០ឆ្នាំ នៅមានការរួមវិភាគ
ក្នុងការបង្ហាត់បង្រៀនក្មួយៗ។ នោះគឺជាការពូនជ្រុំអោយជំនាន់ក្រោយៗរបស់ប្រ
ទេសជាតិ៕”