ពិធីប្រគល់រង្វាន់សារព័ត៌មាន " ដើម្បីបុព្វហេតុមហាសាមគ្គីជាតិទាំងមូល" លើកទី ១៣ ឆ្នាំ ២០១៧ ដល់ឆ្នាំ​២០១៨

(VOVWORLD) -នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅពិធីបូកសរុប និងប្រគល់រង្វាន់ សារព័ត៌មាន " ដើម្បីបុព្វហេតុមហាសាមគ្គីជាតិទាំងមូល" លើកទី ១៣ ពីឆ្នាំ ២០១៧ ដល់ឆ្នាំ២០១៨ ក្នុងឱកាសរំលឹកខួបលើកទី ៨៨ ទិវាប្រពៃណីនៃ រណសិរ្សមាតុភូមិ វៀតណាម (ថ្ងៃទី ១៨ ខែវិច្ឆិកា)។ 
ពិធីប្រគល់រង្វាន់សារព័ត៌មាន ទិដ្ឋភាពនៃ ពិធីប្រគល់រង្វាន់សារព័ត៌មាន " ដើម្បីបុព្វហេតុមហាសាមគ្គីជាតិទាំងមូល" លើកទី ១៣ ឆ្នាំ ២០១៧ ដល់ឆ្នាំ២០១៨

សមាជិកការិយាល័យនយោបាយ លេខាងមជ្ឈិមបក្ស ប្រធានគណកម្មការផ្សព្វផ្សាយ អប់រំមជ្ឈិម លោក Vo Van Thuong និង លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិម រណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានអញ្ជើញចូលរួមកម្មវិធីនេះ។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Ho Quang Loi អ្នកកាសែត អនុប្រធានសមាគមន៍អ្នកកាសែតវៀតណាមបានឲ្យដឹងថា៖

“នាឆ្នាំ ២០១៨ រាល់ស្នាដៃដែលបានចូលរួមការប្រឡងរង្វាន់សារព័ត៌មានមហាសាមគ្គីជាតិទាំងមូល គឺត្រូវបានកត់សម្គាល់នូវសកម្មភាពគួរឲ្យចាប់ អារម្មណ៍របស់ រណសិរ្សមាតុភូមិវៀតណាមពីថ្នាក់មជ្ឈិមចុះមកថ្នាក់មូលដ្ឋាន។ ក្នុងនោះ បានបង្ហាញយ៉ាងច្បាស់លាស់នូវតួនាទីឃ្លាំមើល តួនាទីបដិវាទសង្គម ហើយពិសេសគឺតួនាទីជាមជ្ឈមណ្ឌលមហាសាមគ្គីជាតិទាំងមូល”។

គណចាត់តាំង រង្វាន់សារព័ត៌មាន " ដើម្បីបុព្វហេតុមហាសាមគ្គីជាតិទាំងមូល" លើកទី ១៣ ពីឆ្នាំ ២០១៧ ដល់ឆ្នាំ២០១៨បានប្រគល់រង្វាន់ពិសេសចំនួន ១ រង្វាន់ រង្វាន់ថ្នាក់ A ចំនួន ៣ រង្វាន់  រង្វាន់ថ្នាក់ B ចំនួន ១៣ រង្វាន់ និងរង្វាន់ថ្នាក់ C ចំនួន ៣២ រង្វាន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ