ពិធីប្រគល់រង្វាន់អក្សរសាស្ត្រទន្លេមេគង្គលើកទី ៩

(VOVWORLD) -ពិធីបិទការប្រគល់រង្វាន់អក្សរសាស្ត្រទន្លេមេគង្គលើកទី ៩ ត្រូវបានប្រារព្ធឡើង យ៉ាងមហោឡារិតនៅទីក្រុងហាណូយនាយប់ថ្ងៃទី ១៧ ខែមិថុនា។ អញ្ជើញចូល រួមវិធីនេះមានវត្តមានលោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាម និងជាប្រធានក្រុមប្រឹក្សានិទៀនផ្នែកអក្សរសាស្ត្រសិល្បៈមជ្ឈិម។
ពិធីប្រគល់រង្វាន់អក្សរសាស្ត្រទន្លេមេគង្គលើកទី ៩ - ảnh 1កវីករ លោក Huu Thinh ប្រធានសមាគមអក្សារសាស្ត្រវវៀតណាមអញ្ជើញថ្លែងមតិនិងជូនពរអ្នកនិពន្ធនានាដែលជាប់រង្វាន់ 

ក្រុមប្រឹក្សាប្រគល់រង្វាន់អក្សរសាស្ត្រទន្លេមេគង្គលើកទី ៩ បានសម្រេចប្រគល់ រង្វាន់ ចំនួន ១២ ជូនដល់វណ្ណកម្មរបស់អ្នកនិពន្ធចំនួន ១២ នាក់មកពីតំបន់ទន្លេ មេគង្គ។ បើយោងតាមការវាយតម្លៃរបស់ក្រុមប្រឹក្សាប្រគល់រង្វាន់ គុណភាពនៃ វណ្ណកម្មនានាដែលបានទទួលរង្វាន់លើកនេះត្រូវបានលើកស្ទួយគួរឲ្យកត់ សម្គាល់ជាពិសេសវណ្ណកម្មដែលសរសេរផ្ទាល់អំពីជីវភាពរស់នៅ និងការតភ្ជាប់ រវាងបណ្តាជាជាតិដែលពោរពេញទៅដោយមនោសញ្ចេតនាភាតរភាពនៅតំបន់ ទន្លេមេគង្គក្នុងសម័យសង្គ្រាមនិងកសាងប្រទេសជាតិបន្ទាប់ពីទទួលបានសុខ សន្តិភាព។ រង្វាន់អក្សរសាស្ត្រទន្លេមេគង្គលើកទី៩បានប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ខែមិថុនានៅទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ