ពិធីផ្ដល់ស្បៀងអាហារនៅវិហារ Tran Thuong ខេត្ត Ha Nam

(VOVWORLD) - ពិធីបុណ្យផ្ដល់ស្បៀងអាហារនៅវិហារ Tran Thuong ជាពិធីបុណ្យមួយក្នុង ចំណោមពិធីបុណ្យធំៗនាដើមឆ្នាំថ្មីប្រពៃណី ដែលត្រូវបានរៀបចំឡើងដើម្បីរំលឹក ដល់គុណូបការៈដ៏ធំធេងរបស់វីរៈបុរសជាតិ ស្ដេច Hung Dao Dai Vuong Tran Quoc Tuan។ 
ពិធីផ្ដល់ស្បៀងអាហារនៅវិហារ Tran Thuong ខេត្ត Ha Nam - ảnh 1 កញ្ចប់ស្បៀងអាហារនៅវិហារ Tran Thuong (រូបថត៖ TTXVN)


នាយប់ថ្ងៃទី១ មិនា នៅកេរ្តិ៍ដំណែលជាតិពិសេសវិហារ Tran Thuong ខេត្ត Ha Nam ភាគខាងជើងវៀតណាម បានប្រព្រឹត្តទៅពិធីផ្ដល់អាហាររបស់ព្រះបាត Tran និទាឃរដូវឆ្នាំ២០១៨។ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ។

ពិធីបុណ្យផ្ដល់អាហារនៅវិហារ Tran Thuong ជាពិធីបុណ្យមួយក្នុង ចំណោមពិធីបុណ្យធំៗនាដើមឆ្នាំថ្មីប្រពៃណី ដែលត្រូវបានរៀបចំឡើងដើម្បីរំលឹក ដល់គុណូបការៈដ៏ធំធេងរបស់វីរៈបុរសជាតិ ស្ដេច Hung Dao Dai Vuong Tran Quoc Tuan។ ពិធីបុណ្យនេះត្រូវបានរៀបចំឡើងនៅវិហារដែលព្រះបាត Tran Quoc Tuan បានជ្រើសរើសធ្វើជាឃ្លាំងអាហាររបស់កងទ័ព ក្នុងការតស៊ូប្រឆាំងសត្រូវ ឈ្លានពាន Nguyen Mong កាលពីសតវត្សទី១៣។ ពិធីបុណ្យនេះគឺសំដៅបង្កើតឡើង វិញនូវពិធីផ្ដល់អាហារដល់កងទ័ពរាជកាល Tran នៅពេលយកឈ្នះលើកទី៣ លើសត្រូវ Nguyen Mong កាលពីឆ្នាំ១២៨៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ