ពិធីមីទ្ទីងដ៏មហោឡារឹករំលឹកខួបលើកទី៦០នៃទិវារំដោះរដ្ឋធានី(ទី១០តុលា)
|
ពិធីមីទ្ទីងដ៏មហោឡារឹករំលឹកខួបលើកទី៦០នៃទិវារំដោះរដ្ឋធានី(ទី១០តុលា) (VOV) |
Vovworld-ពិធីរំលឹកខួបលើកទី៦០នៃទិវារំដោះរដ្ឋធានី(ទី១០តុលា)និងលើក
ដម្កើងបណ្ដាបុគ្គលដែលបានប្រគល់កត្តិនាមពលរដ្ឋរដ្ឋធានីឆ្នើម មនុស្សល្អការងារ
ល្អ គំរូឆ្នាំ២០១៤បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០តុលានៅទីក្រុងហាណូយអញ្ចើញ
ចូលរួមពិធីលើកនេះមានអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu
Trong ប្រធានរដ្ឋលោក Truong Tan Sang នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung ប្រធានរដ្ឋសភាលោក Nguyen Sinh Hung កម្មាភិបាលបដិវត្តន៍ជើងចាស់ដំណាង
ប្រជាជនរដ្ឋធានីគ្រប់ស្រទាប់និងអង្គទូតប្រចាំនៅទីក្រុហាណូយ។
អានសន្ទរកថានៅពិធីរំលឹកខួបអនុស្សាវរីយ៍ លេខាគណៈកម្មាធិកាបក្សទីក្រុង
ហាណូយលោក Pham Quang Nghi បានអះអាងថា ៦០ឆ្នាំរំដោះរដ្ឋធានីជាព្រឹត្តិការណ៍
ដ៏មហិមារនិងភ្លឺស្វាងក្នុងប្រវត្តិសាស្ត្រវប្បធម៍រាប់ពាន់ឆ្នាំរបស់រដ្ឋធានីថាំងឡុង-
ហាណូយ។ ថ្ងៃទី១០តុលាឆ្នាំ១៩៥៤បានគូសសម្គាល់នូវជ័យជំនះដ៏ភ្លឺស្វាង
របស់ប្រជាជនវៀតណាមក្នុងការតស៊ូប្រឆាំងអាណានិគមនិយមបារាំងឈ្លានពាន បើកចេញនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់រដ្ឋធានីនិងប្រទេសជាតិ។
“តាំងពីពេលនោះមករដ្ឋធានីហាណូយគ្មានសត្រូវ រួមជាមួយប្រទេសទាំង
មូលឈានចូលទំព័រប្រវត្តិសាស្ត្រថ្មី។មោទនភាពនោះគឺចំណុះប្រជាជនវៀតណាម
វីរភាពក្នុងនោះមានកងទ័ពនិងប្រជាជនរដ្ឋធានីផង។ ក្រោមការដឹកនាំរបស់បក្ស
កុម្មុយនីស្ត នាំមុខដោយលោកប្រធានហូជីមិញបក្សភាគកងទ័ពនិងប្រជាជន
រដ្ឋធានីបានដំណើរការតស៊ូដ៏អង់អាចក្លាហានហើយទទួលបានជ័យជំនះដ៏ភ្លឺស្វាង
រួមច្រៀងបទចម្រៀងជ័យជំនះក្នុងទិវារំដោះរដ្ឋធានី។”
បន្ទាប់ពីរំដោះកងទ័ពនិងប្រជាជនហាណូយបានចាប់ផ្ដើមស្ដានិងអភិវឌ្ឍន៍
សេដ្ឋកិច្ចវប្បធម៍សង្គម ខំប្រឹងប្រែងកសាងលិទ្ធិសង្គមនិយមរួមជាមួយប្រជាជននៅភាគខាងជើងជួយឧបត្ថម្ភឲ្យសមរភូមិភាគខាងត្បូងតស៊ូប្រឆាំងចក្រពត្តិអាមេរិក
សង្គ្រោះជាតិ។
លោក Pham Quang Nghi បានអះអាងថាក្រោយឆ្នាំ១៩៧៥ ហាណូយបានរួមជា
មួយប្រទេសទាំងមូលប្តេជ្ញាដំណើរការផ្លាស់ប្តូរថ្មី ទទួលបានសមិទ្ធិសំខាន់ជាច្រើន នាំប្រទេសជាតិឈានឡើងទៅមុខ។ ក្នុងដំណាក់កាលបដិវត្តន៍ថ្មី រដ្ឋធានីហាណូយ
នឹងខំប្រឹងប្រែងថែមទៀតដើម្បីក្លាយទៅជាគំរូសំរាប់ទូទាំងប្រទេស រួមចំណែកពង្រឹង
បង្កើនការជឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស រដ្ឋរបបលិទ្ធិសង្គមនិយម។
“ដើម្បីសក្តិសមនឹងគុណបំណាច់ពលីកម្មដ៏ធំធេងរបស់ជំនាន់មុនៗបានពូនជ្រុំដោយ
ឥតឈប់ឈរដើម្បីទទួលបានថាំងឡុង-ហាណូយវប្បធម៍រាប់ពាន់ឆ្នាំមួយ រដ្ឋធានី
វីរភាពមួយ រដ្ឋធានីរបស់សតិសម្បជ្ជញ្ញនិងគុណសម្បត្តិមនុស្ស ទីក្រុងដើម្បីសន្តិភាព អ្នកហាណូយត្រូវពង្រីកនូវប្រពៃណីប្រវត្តិសាស្ត្រវប្បធម៍និងបដិវត្តន៍ ប្តេជ្ញាកសាង
រដ្ឋធានីអភិវឌ្ឍន៍លើគ្រប់វិស័យនិងចីរភាព សក្តិសមនឹងជំនឿជាក់របស់ប្រជាជន សេចក្តីស្រលាញ់របស់មិត្តភក្តិអន្តរជាតិ។”
នៅពិធីនេះដែរ ប្រធានរដ្ឋលោក Truong Tan Sang បានប្រគល់ជូនគ្រឿងឥស្សារិយយសហូជីមិញ ជារង្វាន់ដ៏ថ្លៃថ្លារបស់បក្សនិងរដ្ឋជូនប្រជាជននិងកម្មាភិបាលទីក្រុងហាណូយដើម្បីរាល់ស្នាដៃឆ្នើមក្នុងបុព្វហេតុបដិវត្តន៍របស់បក្សនិងប្រជាជាតិ៕