(VOVworld) - នាយប់ថ្ងៃទី១ មេសា ពិធីមិទ្ទីងស្វាគមជោគជ័យនៃមហាសន្និបាត IPU
១៣២ បានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយរបស់វៀតណាម ។ពិធីនេះមានការចូល
រួម របស់ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung អនុប្រធានរដ្ឋសភា
វៀតណាមលោកស្រី Tong Thi Phong អនុប្រធានរដ្ឋសភាវៀតណាមលោក Uong
Chu Luu ប្រធាន IPU លោក Saber Chowdhury លេខាធិការដ្ឋាន IPU និងគណៈប្រតិ
ភូនៃ ប្រទេសចូលរួម IPU នានាតំណាងស្ថាប័នការទូតនៃបណ្ដាប្រទេសនិងអង្គការ
អន្តរជាតិ នៅទីក្រុងហាណូយ។
|
ទិដ្ឋភាពនៃពិធីមិទ្ទីងនេះ (រូបថត៖TTXVN) |
ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen
The Thao បានសង្កត់ធ្ងន់ថា ការជោគជ័យនៃមហាសន្និបាត IPU ១៣២ គឺជាចំណុច
លេច ធ្លោខាងនយោបាយដ៏សំខាន់ ដោយបានជំរុញសកម្មភាពការទូតសភា ជួប ប្រាស្រ័យរវាងប្រជាជនវៀតណាមជាមួយប្រទេសនានានៅលើពិភពលោក។នេះ
ក៏ជាឱកាសដើម្បីមិត្តភក្តិអន្តរជាតិឃើញរាល់សមិទ្ធិក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីរបស់
វៀតណាម បើកចេញឱកាសពន្លឿនពាណិជ្ជកម្ម វិនិយោគ សហប្រតិបតិត្តការរួម
អភិវឌ្ឍន៍ ។ប្រធាន IPU លោក Saber Chowdhury បានឲ្យដឹងថា ការដែល IPU
១៣២ បញ្ចប់ ប្រកបដោយជោគជ័យនឹងបើកចេញអនាគតដ៏ភ្លឺស្វាងសំរាប់ទំនាក់
ទំនងដៃគូរវាង សមាជិកទាំងឡាយរបស់IPU៕