ពិធីមីទ្ទិញជួយជ្រោមជ្រែងខែធ្វើសកម្មភាពជាតិបង្ការប្រឆាំងនឹង HIV/AIDS

(VOVWORLD) -នាព្រឹកថ្ងៃទី១ ខែធ្នូ នៅខេត្ត Bac Giangក្រសួងសុខាភិបាលវៀតណាមបានសហការជាមួយគណៈកម្មាធិការខេត្តរៀបចំពិធីមីទ្ទិញ ដើរដង្ហែក្បួន ជួយជ្រោមជ្រែងខែធ្វើសកម្មភាពជាតិបង្ការប្រឆាំងនឹង HIV/AIDS និងទិវាពិភពលោកបង្ការប្រឆាំងនឹងជំងឺ AIDS (ថ្ងៃទី១ ខែធ្នូ)។

         អញ្ជើញថ្លែងនៅពិធីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានសង្កត់ធ្ងន់ថា ដើម្បីបង្ការប្រឆាំងនឹងជំងឺ HIV/AIDS នោះគឺត្រូវតែនិយាយ “ទេ” ជាមួយគ្រឿងញៀននិងពេស្យាចារ ហើយមានវិធានការជួយអោយមនុស្សគ្រប់រូបបង្ការប្រឆាំងនឹងការឆ្លងវីរុសនេះ។ ទន្ទឹមនឹងនោះ ត្រូវរកឃើញករណីឆ្លងវីរុសអោយបានទាន់ពេលវេលាដើម្បីចាត់វិធានការព្យាបាល។ លោកឧបនាយករដ្ឋមន្រ្តីមានគោលបំណងថា ដោយសកម្មភាពនិងការរួមដៃគ្នារបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ វៀតណាមនឹងក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសឈានមុខគេក្នុងការបញ្ចប់ជំងឺមហាអាសន្នរោគនេះ។

        វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការងារបង្ការប្រឆាំងនឹង HIV/AIDS លោក Eamonn Murphy នាយកកម្មវិធីសហការរបស់អង្គការសហប្រជាជាតិស្ដីពី HIV និង AIDS (UNAIDS) តំបន់អាស៊ី-ប៉ាស៊ីហ្វិកបានអោយដឹងថា ក្នុងចន្លោះពីឆ្នាំ២០១០ដល់ឆ្នាំ២០១៨ វៀតណាមសម្រេចបានលទ្ធផលកាត់បន្ថយ៦៥%នៃករណីឆ្លងវីរុស HIV ថ្មី។ ឆ្នាំ២០១៩ជាឆ្នាំទី១១ជាបន្តបន្ទាប់ដែលជំងឺអាសន្នរោគ HIV/ADIS នៅវៀតណាមមានការថយចុះនៅបទដ្ឋានទាំង៣នោះគឺ បរិមាណអ្នកឆ្លងវីរុសថ្មី បរិមាណអ្នកជំងឺចូលដំណាក់កាល AIDS និងបរិមាណអ្នកស្លាប់ដោយ AIDS៕

ប្រតិកម្មទៅវិញ

ផ្សេងៗ