ពិធីមីទ្ទិញដ៏មហាឡារិកអបអរសាទរខួបលើកទី៩០ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម
(VOVWORLD) - នាព្រឹកថ្ងៃទី៣ខែកុម្ភៈ នៅរដ្ឋធានីហាណូយ គណៈ កម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនិងទីក្រុងហាណូយបានរៀបចំពិធីមីទ្ទិញយ៉ាងមហាឡារិកអបអរសាទរខួបលើកទី៩០ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣កុម្ភៈឆ្នាំ១៩៣០-ថ្ងៃទី៣កុម្ភៈឆ្នាំ២០២០)។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញថ្លែងសុន្ទរកថានៅពិធីមីទ្ទិញ (រូបថត៖ TTXVN) |
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong នាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Nguyen Xuan Phuc ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan រួមជាមួយអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ ជនបដិវត្តន៍ជើងចាស់តំណាង បក្ខជន បញ្ញាវ័ន្ត ព្រមទាំងឯកអគ្គរដ្ឋទូត ភារធារីនិងតំណាងអង្គការអន្តរ ជាតិប្រចាំទីក្រុងហាណូយយ៉ាងច្រើនកុះករបានអញ្ជើញចូលរួមពិធីមីទ្ទិញនេះ។
អញ្ជើញថ្លែងសុន្ទរកថានៅទីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ វៀត ណាមលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា នាថ្ងៃទី៣កុម្ភៈឆ្នាំ ១៩៣០ សន្និបាតបង្រួបបង្រួមបណ្ដាអង្គការកុម្មុយនិស្តបានប្រព្រឹត្តទៅ នៅឧបទ្វីប Kowloon នៅហុងកុង (ចិន) បានសម្រេចបង្រួបបង្រួមបណ្ដាអង្គ ការកុម្មុយនិស្តនៅវៀតណាមក្លាយទៅជាបក្សតែមួយគត់ហើយយកឈ្មោះថាបក្សកុម្មុយនិស្តវៀតណាម។ នោះគឺជារបត់ដ៏សំខាន់ពិសេស។ លោក Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖
“នេះជារបត់ដ៏សំខាន់មហិមារក្នុងប្រវត្តិសាស្ត្រ ដែលបានបញ្ចប់វិបត្តិ ក្នុងរយៈពេលវែងមួយអំពីការចាត់តាំងនិងមាគ៌ារបស់បដិវត្តន៍វៀតណាម។ ការបង្កើតឡើងបក្សកុម្មុយនិស្តវៀតណាមគឺជាសមិទ្ធផលនៃការគួបផ្សំរវាងលទ្ធិម៉ាក្ស-លេនីនជាមួយនឹងចលនារកម្មករនិងចលនាស្នេហាជាតិ ព្រម ទាំងបង្ហាញអោយឃើញថា វណ្ណៈកម្មករវៀតណាមបានធំដឹងក្ដី ហើយមាន សមត្ថភាពគ្រប់គ្រាន់ដើម្បីដឹកនាំបដិវត្តន៍ផងដែរ”។
ក្នុងដំណើរការអភិវឌ្ឍ បក្សបានដឹកនាំការតស៊ូរំដោះប្រជាជាតិវៀត ណាម វាយឲ្យបរាជ័យគ្រប់ឧបាយកលឈ្លានពានរបស់ខ្មាំងសត្រូវ បង្កើត ឡើងយុទ្ធជ័យដ៏ត្រចេះត្រចង់ ជាពិសេសគឺបដិវត្តន៍ខែសីហាឆ្នាំ១៩៤៥ដែលបានបង្កើតឡើងប្រទេសវៀតណាមសាធារណៈរដ្ឋប្រជាធិបតេយ្យ ជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu ឆ្នាំ១៩៥៤ និងការរំដោះភាគខាង ត្បូង ឯកភាពប្រទេសជាតិនាថ្ងៃទី៣០ខែមេសាឆ្នាំ១៩៧៥។
ក្នុងបុព្វហេតុកសាងប្រទេសជាតិ បក្សបានផ្លាស់ប្ដូរថ្មីមនសិការ ទ្រឹស្តី ស្ដីពីលទ្ធិសង្គមនិយម ដើម្បីបង្កើតឡើងគោលមាគ៌ាផ្លាស់ប្ដូរថ្មីប្រទេស ជាតិ។ ក្រោយរយៈពេលជិត៣៥ឆ្នាំដំណើរការគោលមាគ៌ាផ្លាស់ប្ដូរថ្មីនេះ ពីប្រទេសក្រីក្រមួយ ដែលមានមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេស សេដ្ឋកិច្ចសង្គមហួសសម័យមួយ វៀតណាមបានក្លាយទៅជាប្រទេសកំពុង អភិវឌ្ឍ ដែលមាននយោបាយ សង្គមស្ថិរភាព ឯករាជ្យ អធិបតេយ្យភាពដ៏ រឹងមាំ ហើយឋានៈនិងកិត្យានុភាពលើឆាកអន្តរជាតិកាន់តែកើនឡើងពីមួយ ថ្ងៃទៅមួយថ្ងៃ។ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បាន លើកច្បាស់ថា៖
“ស្ថានភាពជាក់ស្ដែងដ៏រស់រវើកនៃបដិវត្តន៍វៀតណាមក្នុងអំឡុងពេល ៩០ឆ្នាំកន្លងទៅបានសរអោយឃើញថា ការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃ របស់បក្សគឺជាកត្តាសំខាន់ជួរមុខក្នុងជ័យជំនះទាំងអស់របស់បដិវត្តន៍វៀតណាម។ ការពិតនោះក៏បានអះអាងដែរថា នៅវៀតណាម គ្មានកម្លាំង នយោ បាយផ្សេងណាមួយ ក្រៅពីបក្សកុម្មុយនិស្តវៀតណាមដែលមាន ឫទ្ធានុភាព បញ្ញា បទពិសោធន៍ កិត្យានុភាពនិងសមត្ថភាពដ៏គ្រប់គ្រាន់ ដើម្បីដឹកនាំប្រទេសជាតិជំនះពុះពារលើការលំបាក សាកល្បងទាំងអស់ នាំបដិវត្តន៍របស់ប្រជាជាតិឆ្ពោះទៅរកជ័យជំនះមួយទៅជ័យជំនះមួយនោះឡើយ”។
ចំពោះការងារកសាង ពង្រឹងបក្សនាបច្ចុប្បន្ន លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖
“ត្រូវបន្តពង្រីកប្រពៃណីដ៏ល្អប្រសើរ រក្សារឹងមាំហើយបង្កើនចរិយា សម្បត្តិបដិវត្តន៍និងលក្ខណៈដើរជួរមុខរបស់បក្ស កសាងបក្សអោយរឹងមាំ ស្អាតស្អំយ៉ាងពិតប្រាកដ បង្កើនទំនាក់ទំនងដូចសាច់ឈាមរវាងបក្សជាមួយ ប្រជាជន។ ប្រសិនបើបក្សមានគោលមាគ៌ាដ៏ត្រឹមត្រូវ មានការចាត់តាំងដ៏ ស្អិតរមួត មានជួរកម្មាភិបាល បក្ខជនដ៏ឆ្នើម សុចរិត ស្មោះត្រង់ ផ្សាភ្ជាប់ នឹងប្រជាជន ត្រូវបានប្រជាជនគាំទ្រនោះ គឺបក្សនោះមានកម្លាំងធំធេង ដែលគ្មានអ្វីអាចប្រៀបធៀបបានឡើយ ហើយគ្មានអានុភាពណាមួយអាច រារាំងក្នុងកំណាត់ផ្លូវដឹកនាំប្រជាជាតិបោះជំហានទៅមុខបានឡើយ”។
បញ្ចប់សុន្ទរកថារបស់ខ្លួន លោក Nguyen Phu Trong បានសម្ដែងនូវ ជំនឿជាក់ថា បក្សកុម្មុយនិស្តវៀតណាមនឹងសម្រេចយ៉ាងល្អប្រពៃនូវភារកិច្ច របស់ខ្លួន ដោយរួមជាមួយកងទ័ពទាំងមូល ប្រជាជនទាំងមូលខិតខំប្រឹង ប្រែងកសាងប្រទេសវៀតណាមប្រកបដោយសុខសន្តិភាព ឯកភាព ប្រជា ធិបតេយ្យ សម្បូររុងរឿង និងឆ្ពោះទៅលទ្ធិសង្គមនិយមយ៉ាងរឹងមាំ៕