ពិធីមិទ្ទីញរំលឹកខួបលើកទី២៥នៃទំនាក់ទំនងដៃគូឥណ្ឌា-អាស៊ាន
(VOVWORLD) -នាថ្ងៃទី២២មិថុនានៅមជ្ឈមណ្ឌលសន្និសីទ Habitat នៅរដ្ឋធានី New Delhi បាន ប្រព្រឹត្តទៅពិធីមិទ្ទីញរំលឹកខួបលើកទី២៥នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រឥណ្ឌា- អាស៊ាន។
តំណាងចូលរួមសន្និសីទតុមូល (រូបថតៈ Huy Bình/Vietnam+) |
ក្នុងបទសន្ទរកថារបស់ខ្លួន រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Sushma Swaraj បានឲ្យដឹងថា ក្នុងឆ្នាំ២០១៤ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានប្រកាសនូវគោលនយោបាយសកម្មភាពខាងកើតនិងយកតំបន់អាស៊ីអាគ្នេយ៍ ជាគោលសម្រាប់គោលនយោបាយនេះ។ គោលនយោបាយសកម្មភាពខាងកើត គឺសំដៅបង្កើនវត្តមានរបស់ឥណ្ឌាក្នុងតំបន់អាស៊ាន ជាងនេះទៅទៀត គឺទាំងក្នុងតំ បន់ អាស៊ី-ប៉ាស៊ីហ្វិកតែម្តង។ រដ្ឋមន្ត្រីការបរទេសឥណ្ឌាបានចាត់ទុកថា ទំនាក់ទំនង ដៃគូយុទ្ធសាស្ត្ររវាងឥណ្ឌានិងអាស៊ានបានរួមចំណែកក្នុងការអភិវឌ្ឍន៍និងស្ថិរភាព ក្នុងតំបន់ ព្រមទាំងសម្តែងក្តីសង្ឈឹម បន្តកិច្ចសហប្រតិបត្តិការជាមួយអាស៊ានលើ បណ្តាវេទិកាតំបន់និងអន្តរជាតិ កំណត់រចនាសម្ព័ន្ធសេដ្ឋកិច្ចនិងសន្តិសុខក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក។
មុននោះ ក្នុងថ្ងៃដដែលក៏បានប្រព្រឹត្តទៅសិក្ខាសាលាតុមូល រំលឹកខួបលើកទី ២៥ទិវាបង្កើតទំនាក់ទំនងដៃគូអាស៊ាន-ឥណ្ឌាផងដែរ៕