ពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាគ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿងទុំវៀតណាម

ពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាគ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿងទុំវៀតណាម - ảnh 1
ពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាគ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿងទុំវៀតណាម

(VOV)_ពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាគ្រោះមហន្តរាយជាតិគីមី ពុលពណ៌លឿងទុំ/Dioxin វៀតណាម បានប្រារព្វឡើង នាព្រឹកថ្ងៃទី១០សីហា ​នៅ​ទីក្រុង
ហាណូយ។អញ្ជើញចូលរួមពិធីនេះមានប្រធានរដ្ឋវៀតណាម លោក​ Tran Dai Quang និង
ថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈឹម និងទីក្រុងហាណូយ។

          ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ បញ្ជា
ណែនាំ និងមានគោលការណ៍ គោលនយោបាយជាច្រើនដោះស្រាយផលវិបាកដោយ
ជាតិគីមីពុលពណ៌លឿងទុំ/Dioxin។ ជាប្រចាំឆ្នាំ រដ្ឋបានផ្តល់ថវិការដ្ឋចំនួនជាងមួយ
ហ្មឺនលានដុងដើម្បីជួយឧបត្ថម្ភជាប្រចាំខែ ថែទាំសុខភាពសំរាប់ជនរងគ្រោះដោយ
ជាតិគីមីពុលពណ៌លឿងទុំ/Dioxin។ថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋ លោក ​Tran Dai
Quang បានលើកច្បាស់ថា៖

          “ ខ្ញុំស្នើគ្រប់ក្រសួង ស្ថានប័នពីមជ្ឈឹមដល់មូលដ្ឋានត្រូវបង្កើនការដឹកនាំ ​បញ្ជា
ណែនាំដើម្បីដោះស្រាយផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin ប្រមូលផ្តុំ
ផ្លាស់ប្តូរថ្មី បង្កើនការងារឃោសនា អប់រំ ចលនាប្រជាជនគ្រប់ស្រទាប់​ និងជនរួម
ជាតិវៀតណាមនៅឯបរទេស និងមិត្តភក្តិអន្តរជាតិយល់ដឹងច្បាស់ថែមទៀត អំពី
គ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម។ ខ្ញុំក៏បានស្នើគ្រប់ក្រសួង 
ស្ថាប័ន ជួយជ្រោមជ្រែងចលនាធ្វើសកម្មភាពដើម្បីជនរងគ្រោះដោយជាតិគីមីពុល ពណ៌លឿងទុំ/Dioxin វៀតណាម ចូលរួមការថែទាំ ជួយឧបត្ថម្ភដោយសកម្មភាពជាក់
ស្ដែង ដោយស្មារតីម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់បំផុត។”

ប្រធានរដ្ឋលោក Tran Dai Quang បានសង្កត់ធ្ងន់ថា ជំនះពុះ​ពារ​ផលវិបាកនៃ
ជាតិគីមីពុល ព័ណ៌លឿងទុំ/dioxin ចំពោះសុខ​ភាពរបស់មនុស្ស​និងបរិស្ថានជាបញ្ហា
ចំបាច់ផងនិងយូរ អង្វែងផង នោះជាមនសិការ និងការទទួលខុសត្រូវរបស់ប្រព័ន្ធ
នយោបាយនិងប្រជាជន ទាំងមូល។ មាន​វត្តមាន​ក្នុងពិធី លោកស្រី Susan Schnall
ប្រធានសាខាសមាគមន៍យុទ្ធជន  ដើម្បីសន្តិភាពទីក្រុង New York អាមេរិកបាន
ឲ្យដឹងថា៖

          “ក្រុមហ៊ុននិងរោងចក្ររបស់យើងខ្ញុំបានផលិតអាវុធធ្វើសង្គ្រាម។ហើយ​កង
ទ័ព​របស់យើងខ្ញុំវបានរោយគ្រាប់បែកនិងជាតិគីមីពុលទៅលើទឹកដីនិងមនុស្ស​វៀត​
ណាម​។​ក្នុងនាមជា អតីតទាហានចូលរួមសង្គ្រាម​នៅវៀតណាមនិង​ទទួល​ស្គាល់​ផង
ទទួលខុសត្រូវផងចំពោះ ការដែលរដ្ឋាភិបាលអាមេរិកបានប្រើប្រាស់​ជាតិគីមី​ពុល
ពណ៌លឿងទុំ/dioxin ទៅលើទឹកដី និងប្រជាជនវៀតណាម​”។

          ក៏ក្នុងពិធីនេះដែរ ប្រធានរដ្ឋលោក Tran Dai Quang បានប្រគល់​គ្រឿងឥស្ស
រិយយស ពលកម្មថ្នាក់ទី១ជូនចំពោះសមាគមជនរងគ្រោះដោយជាតិ​គីមី​ពុល​ពណ៌លឿងទុំ/dioxinវៀតណាមដើម្បីរាល់ការខំប្រឹងប្រែងជួយ​ឧបត្ថម្ភជន​រងគ្រោះ
ទាំងអស់ជំនះពុះពារការលំបាក សម្របខ្លួនចូលក្នុង​សហគមន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ