ពិធីរំលឹកខួបទិវាបុណ្យជាតិសហព័ន្ធរុស្ស៊ីនៅទីក្រុងហូជីមិញ

(VOVWORLD) - ថ្លែងមតិនៅពិធីរំលឹកខួបទិវាបុណ្យជាតិសហព័ន្ធរុស្ស៊ី (ថ្ងៃទី១២ មិថុនា) ដោយអគ្គស្ថានកុងស៊ុលរុស្ស៊ីប្រចាំទីក្រុងហូជីមិញរៀបចំឡើងនាយប់ថ្ងៃទី៨ មិថុនា លោក Aleksey Vladimirovich Popov អគ្គកុងស៊ុលរុស្ស៊ីបានអះអាងថា វៀតណាមជាមិត្តស្និតស្នាលនិងជាដៃគូគួរឲ្យជឿទុកចិត្ត មានអត្ថន័យដ៏សំខាន់ណាស់ ចំពោះសហព័ន្ធរុស្ស៊ី។

ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម សហព័ន្ធរុស្ស៊ី បានគ្របណ្ដប់លើវិស័យទាំងអស់។ ការជួបពិភាក្សាគ្នារជាប្រចាំរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរបាននាំមកនូវលទ្ធផលជាក់ស្ដែងជាច្រើនលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្របច្ចេកទេសនិងការពារជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ