ពិធីរំលឹកខួបលើកទី១១០ឆ្នាំនៃទិវាកំណើតអតីតអគ្គលេខាបក្ស Tran Phu
(VOVWORLD) /  
|
ពិធីរំលឹកខួបលើកទី១១០ឆ្នាំនៃទិវាកំណើតអតីតអគ្គលេខាបក្ស Tran Phu (VOV) |
Vovworld-នាថ្ងៃទី២៩មេសានៅទីក្រុង Ha Tinh បក្សភាគនិងប្រជាជនខេត្ត
Ha Tinh ភាគកណ្ដាលវៀតណាមបានរៀបចំពិធីរំលឹកខួបលើកទី១១០នៃទិវា
កំណើតលោក Tran Phu អគ្គលេខាដើមដំបូងរបស់បក្សកុម្មុយនីស្តវៀតណាម
(ទី១ឧសភា) ដ៏មហោឡារឹក។ ចូលរួមពិធីនេះមានអគ្គលេខាបក្សលោក Nguyen
Phu Trong ប្រធានរដ្ឋសភាលោក Nguyen Sinh Hung រួមជាមួយថ្នាក់ដឹកនាំនិង
អតីតថ្នាក់ដឹកនាំជាន់ខ្ពស់បក្សរដ្ឋ។
អានសន្ទរកថានៅពិធីនេះ លោក Nguyen Thanh Binh លេខាគណៈកម្មាធិការ
បក្ស ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Ha Tinh បានរំលឹកឡើងវិញជីវប្រវត្តិនិង
បុព្វហេតុបដិវត្តន៍ដ៏ភ្លឺស្វាងរបស់លោក Tran Phu ជាកូនសិស្សឆ្នើមរបស់លោក
ប្រធានហូជីមិញ អគ្គមគ្គុទេសឈ្លាសវៃរបស់បក្ស។ លោក Tran Phu កើតនៅថ្ងៃទី
១ឧសភាឆ្នាំ១៩០៤នៅខេត្ត Phu Yen ក្នុងគ្រួសារក្រីក្រស្នេហាជាតិ។ ស្រុកកំណើត
របស់លោកគឺឃុំ Tung Anh ស្រុក Duc Tho ខេត្ត Ha Tinh ជាដំបន់ដីពោពេញទៅ
ដោយប្រពៃណីស្នេហាជាតិនិងបដិវត្តន៍។ នាឆ្នាំ១៩៣០ លោក Tran Phu ត្រូវបាន
ជ្រើសតាំងធកវើជាអគ្គលេខាបក្សដើមដំបូងមានអាយុ២៦ឆ្នាំតែប៉ុណ្ណោះ។ អគ្គលេខា
បក្ស Tran Phu បានលាចាកនាថ្ងៃទី៦កញ្ញឆ្នាំ១៩៣១។ លោក Nguyen Thanh Binh លេខាគណៈកម្មាធិការបក្សខេត្ត Ha Tinh បានអះអាងថា៖
“ជីវិតសកម្មភាពបដិវត្តន៍របស់លោក Tran Phu ទោះបីខ្លីក៏ដោយ ប៉ុន្តែអគ្គលេខា
បានសំរេចបរិមាណការងារដ៏ធំធេង បន្សល់ទុកឲ្យបក្សប្រជាជាតិវៀតណាមរាល់
បេតិកភ័ណ្ឌដ៏ថ្លៃថ្លា។ កម្មវិធីនយោបាយឆ្នាំ១៩៣០ដោយលោក Tran Phu តាក់តែង
និងឯកសារសំខាន់ៗរបស់បក្សយើងក្នុងសម័យកាលលោកធ្វើជាអគ្គលេខាបក្សបាន
រួមចំណែកបង្កើតគោលមាគ៌ាសារវន្តរបស់បដិវត្តន៍វៀតណាម៕”
-VOVWORLD