ពិធីរំលឹកខួបលើកទី២០ទិវាបង្កើតសមាគមមិត្តភាពវៀតណាមកូរ៉េខាងត្បូងទីក្រុងហូជីមិញ

(VOVworld)-នាថ្ងៃទី៨តុលា សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាព និងសមាគម មិត្តភាពវៀតណាម-កូរ៉េខាងត្បូងក្រុងហូជីមិញ បានរៀបចំពិធីរំលឹកខួបលើកទី
៤៣៤៧ នៃទិវាឯករាជ្យកូរ៉េខាងត្បូង និងរយៈពេល២០ឆ្នាំ​នៃទិវាបង្កើតសមាគម​មិត្ត ភាពវៀតណាម-កូរ៉េខាងត្បូងក្រុងហូជីមិញ។ នៅទីនេះ លោក​ Park Noh-wan អគ្គកុងស៊ុលកូរ៉េខាងត្បួងប្រចាំទីក្រុងហូជីមិញបានអះអាងថា ក្នុងតួនាទីជាស្ពាន តភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រុងហូជីមិញ ជាមួយកូរ៉េខាងត្បូង លោកនឹងធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីរួមចំណែកចូលក្នុងសមិទ្ធិដ៏ធំធេង ក្នុង ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រកូរវាងរ៉េខាងត្បូងនិងវៀតណាម។

ពិធីរំលឹកខួបលើកទី២០ទិវាបង្កើតសមាគមមិត្តភាពវៀតណាមកូរ៉េខាងត្បូងទីក្រុងហូជីមិញ - ảnh 1
ទិដ្ឋភាពនៃកម្មវិធីរលកកូរ៉េខាងត្បូងនៅក្រុងហូជីមិញ (រូបថតៈ vietnam+)

      លោក Vu Van Hoa ប្រធានសមាគមមិត្តភាពវៀតណាមកូរ៉េខាងត្បូងបានសង្កត់
ធ្ងន់ថា តាំងពីបង្កើតមក តាមរយៈបណ្តាសកម្មភាពមិត្តភាព សមគមបាន បើកទូ
លាយការជួបប្រាស្រ័យវប្បធម៌ក៏ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច  អប់រំរវាង
ប្រទេសទាំងពីរដោយឥតឈប់ឈរ។​សកម្មភាពទាំងអស់នេះ​រួម ចំណែកពង្រឹង
និងពង្រីកទំនាក់ទំនងមិត្តភាពប្រជាជនរវាងវៀតណាមជាមួយកូរ៉េខាងត្បូងឲ្យ
ឡើងកំពស់ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ