ពិធីរំលឹកខួបលើកទី៥០នៃទិវាបង្កើតសមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រវៀតណាម
|
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញប្រគល់គ្រឿងឥស្សរិយយស់ពលកម្មថ្នាក់ទី១ឲ្យសមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រវៀតណាម |
(VOVworld)-នាព្រឹកថ្ងៃទី២៩វិច្ឆិកានៅទីក្រុងហាណូយ សមាគមវិទ្យាសាស្ត្រប្រវត្តិ
សាស្ត្រវៀតណាមបានរៀបចំពិធីរំលឹកខួបលើកទី៥០នៃទិវាបង្កើតនិងទទួលគ្រឿង
ឥស្សរិយយស់ពលកម្មថ្នាក់ទី១។ អញ្ជើញចូលរួមនិងថ្លែងមតិកក្នុងពិធី ប្រធានរដ្ឋ
វៀត ណាមលោក Tran Dai Quang បានស្នើថា នាពេលខាងមុខសមាគមគប្បីផ្តោត
សំខាន់ លើការបូកសរុបនិងបំភ្លឺច្បាស់នូវទ្រឹស្តីស្តីពីមាគ៌ាបដិវត្តន៍វៀតណាមក្រោម
ការដឹកនាំ របស់បក្សកម្មុយនិស្តវៀតណាម។តាមនោះដកចេញមេរៀនបទពិសោធន៍
ក្នុងបុព្វហេតុ កសាងនិងការពារមាតុប្រទេសព្រមទាំងប្រមូលផ្តុំទឹ្រស្តីវិទ្យាសាស្ត្រ
សម្រាប់ការពង្រឹង គោលមាគ៌ា គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ។ ប្រធាន
រដ្ឋ លោក Tran Dai Quang អញ្ជើញផ្តល់អនុសាសន៍ថា៖
“សមាគមគប្បីម្ចាស់ការចូលរួមការផ្សព្វផ្សាយចំណេះដឹងប្រវត្តិសាស្ត្រនិងអប់រំប្រពៃ
ណីជាតិដើម្បីមនុស្សគ្រប់រូបសុទ្ធតែមានមនសិការត្រឹមត្រូវ នោះជាចំណេះដឹងប្រវត្តិ
សាស្ត្រមិនត្រឹមតែសម្រាប់អ្នកប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងសម្រាប់មនុស្សគ្រប់
រូប គ្រប់មជ្ឈដ្ឋាន រួមទាំងអ្នកគ្រប់គ្រងទៀតផង”៕