ពិធីរំលឹកខួបលើកទី៦២នៃជ័យជម្នះ Dien Bien Phu
|
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញ ចូលរួមពិធីរំលឹកខួបលើកទី៦២នៃជ័យជម្នះ Dien Bien Phu |
(VOVworld)-នាព្រឹកថ្ងៃទី៧ឧសភានៅទីក្រុង Dien Bien Phu ខេត្ត Dien Bien បាន ប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី៦២នៃទិវាជ័យជម្នះ Dien Bien Phu ថ្ងៃទី៧ ឧសភា និងទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១។ ប្រធានរដ្ឋវៀតណាម លោក
Tran Dai Quang អញ្ជើញចូលរួមក្នុងពិធីនេះ។ ថ្លែងមតិក្នុងពិធី លោក Mua A Son ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dien Bien បានអះអាងថា៖
“ជ័យជម្នះនៃការតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំងដែលកំពូលគឺជ័យជម្នះ
Dien Bien Phu នោះជាជ័យជម្នះនៃការស្នេហាជាតិ ឆន្ទៈមោះមុត ភាពអង់អាចក្លា
ហានរបស់ជនជាតិវៀតណាមដែលត្រូវបានពូនជ្រុំតាមរយៈរាប់ពាន់ឆ្នាំនៃប្រវត្តិ
សាស្ត្រ ជាជ័យជម្នះនៃគោលមាគ៌ាបដិវត្តន៍ត្រឹមត្រូវរបស់បក្ស ដែលប្រជាជន ទូទាំងប្រទេសបានពង្រីកកម្លាំងសាមគ្គីជាតិទាំងមូល ព្រមទាំងទទួលបានការ
គាំទ្រ ជួយឧបត្ថម្ភរបស់មិត្តភក្តិអន្តរជាតិ ដោយបានផ្សាភ្ជាប់រវាងកម្លាំងជាតិ
ជាមួយនឹង កម្លាំងសម័យកាលផងដែរ”។
មុននោះ ប្រធានរដ្ឋលោក Tran Dai Quang រួមជាមួយសមាជិកមជ្ឈឹម និង
ថ្នាក់ដឹកនាំខេត្ត Dien Bien អញ្ជើញទៅដាក់កម្រងផ្កា អួជធូបនៅឈាបនដ្ឋាន
យុទ្ធជនពលី A1 សំដៅរំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនដែលពលីជីវិតដើម្បីឯករាជ សេរីភាពរបស់មាតុប្រទេសនិងដើម្បីសុភមង្គលរបស់ប្រជាជនូទាំងប្រទេស៕