ពិធីរំលឹកខួបលើកទី៩០ទិវាប្រពៃណីនៃផ្នែកឃោសនាអប់រំរបស់បក្សកុម្មុយនិស្តវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី១ សីហា នៅទីក្រុងហាណូយ គណៈកម្មាធិការឃោសនា អប់រំមជ្ឈឹមបានរៀបចំពិធីរំលឹកខួបលើកទី៩០ទិវាប្រពៃណីនៃផ្នែកឃោសនាអប់រំរបស់បក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី១ សីហា ឆ្នាំ១៩៣០-ថ្ងៃទី១ សីហា ឆ្នាំ២០២០)។
ពិធីរំលឹកខួបលើកទី៩០ទិវាប្រពៃណីនៃផ្នែកឃោសនាអប់រំរបស់បក្សកុម្មុយនិស្តវៀតណាម - ảnh 1លោក Vo Van Thuong ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម។ (រូបថត៖ qdnd.vn)

ថ្លែងសុន្ទរកថានៅពិធីនេះ លោក Vo Van Thuong ប្រធានគណៈកម្មា ធិការឃោសនាអប់រំមជ្ឈឹមបានលើកច្បាស់ថា ក្នុងអំឡុងពេល៩០ឆ្នាំកន្លង មក ផ្នែកឃោសនាអប់រំនិងការងារឃោសនាអប់រំបានក្លាយទោជាផ្នែកមួយ ដែលមិនអាចកាត់ផ្ដាច់ចេញពីបុព្វហេតុបដិវត្តន៍របស់បក្សនិងប្រជាជាតិបានឡើយ។ រាល់ជ័យជំនះដ៏មហិមារដែលបក្សនិងប្រជាជនវៀតណាមដណ្ដើម បានក្នុងបុព្វហេតុតស៊ូរំដោះជាតិ ឯកភាពទឹកដី ក៏ដូចជាក្នុងបុព្វហេតុកសាង ការពារនិងអភិវឌ្ឍមាតុប្រទេស សុទ្ធតែមានការរួមចំណែកដ៏ធំធេងរបស់ ផ្នែកឃោសនាអប់រំរបស់បក្ស។

ចំណែកឯលោក Ha Dang អតីតប្រធានគណៈកម្មាធិការសតិអារម្មណ៍ វប្បធម៌មជ្ឈឹមបានចែក រំលែកថា៖

“ការងារសតិអារម្មណ៍ទ្រឹស្ដីរបស់គណៈកម្មាធិការឃោសនាអប់រំត្រូវបានចាត់ទុកថាជាការងារសំខាន់ជួរមុខ។ ក្នុងការងារនេះមានខ្លឹមសារចំនួន៣ ទីមួយគឺការឃោសនាអំពីលទ្ធិ Marx-Lenin និងសតិអារម្មណ៍ហូជីមិញ ទីពីរ គឺបកស្រាយបំភ្លឺគោលនយោបាយរបស់បក្ស ហើយទីបីគឺរកឃើញបញ្ហា នានាក្នុងជីវភាពរស់នៅជាក់ស្ដែងដែលមិនទាន់ត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងគោលនយោបាយនោះ ដើម្បីកែតម្រូវឬមានគោលនយោបាយ ថ្មី។ ចំពោះការងារទាំងនេះ គណៈកម្មាធិការឃោសនាអប់រំសុទ្ធតែអនុវត្ត យ៉ាងល្អណាស់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ