ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ២ នៃទិវាបង្កើតសម្ព័ន្ធសមាគមជនវៀតណាមនៅម៉ាកាវរបស់ចិន


ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ២ នៃទិវាបង្កើតសម្ព័ន្ធសមាគមជនវៀតណាមនៅម៉ាកាវរបស់ចិន - ảnh 1
ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ២ នៃទិវាបង្កើតសម្ព័ន្ធសមាគមជនវៀតណាមនៅម៉ាកាវរបស់ចិន (Image: VNA)

(VOVworld) – នារសៀលថ្ងៃទី ១ មករា ឆ្នាំ ២០១៥ ពិធីរំលឹកខួបអ​នុស្សារវរីយ៍លើកទី​ ២ នៃទិវាបង្កើតសម្ព័ន្ធសមាគមជនវៀតណាមនៅម៉ាកាវរបស់ចិនត្រូវបានរៀបចំឡើង នៅតំបន់រដ្ឋបាលពិសេសម៉ាកាវ។ តាមរបាយការណ៍បូកសករុបសកម្មភាពក្នុងឆ្នាំ
២០១៤ សម្ព័ន្ធសមាគមជនវៀតណាមនៅម៉ាកាវបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា បរិមាណ សមាជិកសម្ព័ន្ធសមាគមបានកើនឡើង ១៥៨៧ នាក់។ សម្ព័ន្ធសមាគមក៏បានមាន សកម្មភាពបង្កើនសាមគ្គីភាពក្នុងសហគមន៍ជនវៀតណាមនៅម៉ាកាវ ក៏ដូចជា សកម្មភាពជួយឧបត្ថម្ភជនវៀតណាមនៅទីនេះជំនះពុះពារលើការលំបាកក្នុងជីវភាព
រស់នៅ។ ស្តីអំពីទិសដៅសកម្មភាពក្នុងឆ្នាំ ២០១៥ សម្ព័ន្ធសមាគមជនវៀតណាមនៅ ម៉ាកាវនឹងរក្សារនិងជំរុញខ្លាំងសកម្មភាពជាក់ស្តែងដើម្បីក្លាយទៅជាអង្គការរឹងមាំរបស់ ជនវៀតណាមនៅម៉ាកាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ