ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ ទិវាបង្កើនទំនាក់ទំនងការទូតរវាងវៀតណាមនិងបាំរាំង

(VOVworld) – នារសៀលថ្ងៃទី ១០ មេសា​ ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ ទិវាបង្កើនទំនាក់ទំនងការទូតរវាងវៀតណាមនិងបាំរាំង (ថ្ងៃទី ១២ មេសា ឆ្នាំ
១៩៧៣-ថ្ងៃទី ១២ មេសា ឆ្នាំ ២០១៣) ត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ។ ក្នុងពិធីនេះបណ្ដាតំណាងបានរំលឹកឡើងវិញដំណាក់កាលអភិវឌ្ឍន៍ទំនាក់ទំនង
វៀតណាម-បារាំង ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក។ ថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូត
បារាំងប្រ​ចាំនៅវៀតណាម លោក Jean Noel Poirier បានអះអាងថា៖

“វៀតណាមដើរតួនាទីសំខាន់ពិសេសក្នុងដួងចិត្តរបស់ប្រជាជនបារាំងទាំងក្នុង
អតីតកាលនិងបច្ចុប្បន្នកាល។ យើងរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-បារាំង ប៉ុន្តែ ទំនាក់ទំនងរវាងប្រទេស
ទាំង ២ ត្រូវបានបង្កើតទាំងពីយូណាស់មកហើយ។”

ប្រធានសមាគមមិត្តភាពវៀតណាម-បារាំង លោក Nguyen Quang Huy ក៏បាន
សង្កត់ធ្ងន់ដែរថា៖ព្រឹត្តិការណ៍នេះគឺជាការអះអាងនូវមិត្តភាពរវាងប្រជាជននៃ
ប្រទេសទាំង ២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ