នាថ្ងៃទី ៨ សីហា ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ ទិវាបង្កើតសមាគមប្រជាជាតិ
អាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានរៀបចំដ៏មហាឡារឹកនៅទីស្នាក់ការគណៈកម្មាធិការ លេខាអាស៊ាននៅរដ្ឋធានី Jakarta ឥណ្ឌូណេស៊ី។ ថ្លែងមតិក្នុងពិធីបើក អគ្គលេខា
អាស៊ាន Surin Pitsuwan បានសង្កត់ធ្ងន់ថា៖ អាស៊ានបច្ចុប្បន្នអះអាងបានតួនាទីស្នូល សកម្មនិងម្ចាស់ការបស់ខ្លួនក្នុងតំបន់និងលើសកលលោក។ អគ្គលេខា Surin Pitsuwan ក៏សង្កត់ធ្ងន់ដែរទៀតថា៖ ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ ទិវាបង្កើត អាស៊ាន មិនត្រឹមតែគឺឱកាសដើម្បីអាស៊ានអះអាងបណ្ដាសមិទ្ធិរបស់ខ្លួន ប៉ុណ្ណោះទេថែមទាំង បង្កើនសាមគ្គីភាព ឯកភាព ពង្រឹងការប្តេជ្ញាចិត្តសម្រេចគោលដៅរួមកសាងសហគមន៍
អាស៊ាននាឆ្នាំ ២០១៥ តាមរយៈការជំរុញយ៉ាងខ្លាំងការអនុវត្តគោលដៅធំលើវិស័យ
នយោបាយ–សន្តិសុខ សេដ្ឋកិច្ចនិងវប្បធម៌–សង្គម ពិសេសគឺ ការបង្កើនផ្សារភ្ជាប់
សេដ្ឋកិច្ចក្នុងប្លុកនិងសមាហរណកម្មអាស៊ាន ទៀតផង។ ក្នុងឱកាសនេះ គណៈកម្មាធិការលេខាអាស៊ានបានប្រកាសលទ្ធផលនៃការក្រឡងវិចិត្រកម្មអាស៊ាន
២០១២ ដោយប្រធានបទ “អាស៊ាន៖ សហគមន៍មួយ វាសនាមួយ” (ASEAN: One
Community, One Destiny”៕
|
អគ្គលេខា អាស៊ាន Surin Pitsuwan (Image: Internet) |